ខ្លាចាស់ រឿង សោភ័ណ្ឌ និង កែវ រំចង់ ត្រូវ​វ៉ៃជាមួយ​ថៃ និង​អ៊ីរ៉ង់ ចំណែកម្ចាស់មេដាយស៊ីហ្គេម ទាំង​​៤នាក់​របស់កម្ពុជា ក៏​ត្រូវ​ប៉ះ​បរទេស នៅ Khmer Fight

ក្រុមកីឡាករជើងខ្លាំងក្នុងព្រឹតិ្តការណ៍ Khmer Fight

ខ្លាចាស់ ធ្លាប់​ដណ្តើម​បាន​ភាព​ល្បី​ល្បីល្បាញខ្លាំង រឿង សោភ័ណ្ឌ និង កែវ រំចង់ នឹង​ត្រូវបង្ហាញ​វត្តមាន​រួមគ្នា ដោយពួកគេ​ត្រូវ​ប្រឈមជាមួយ​កីឡាករ​ថៃ និងអ៊ីរង់ ក្នុងការ​ប្រកួតប្រដាល់​គុនខ្មែរ Khmer Fight នៅ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ចំណែក​អ្នកប្រដាល់​ធ្លាប់ដណ្តើម​បានមេដាយ នៅ​ស៊ីហ្គេម បឺត សង្ឃឹម, លន បញ្ញា, ឡៅ ចិត្ត្រា និង កាន់ ម៉េងហុង ក៏​ត្រូវ​ប៉ះ​អ្នកប្រយុទ្ធ​មកពី​វៀតណាម ហ្វីលីពីន និង​ថៃ នៅយប់​ថ្ងៃព្រហស្បតិ៍​នេះ។

នៅក្នុង​ការ​ប្រកួត​ដ៏កក្រើក នៅលើ​ទឹក​ដី​ខេត្តកំពង់ស្ពឺ​នេះ អ្នក​លេងកណ្តាប់​ដៃ រឿង សោភ័ណ្ឌ នឹង​ត្រូវជួ​ប​អ្នក​ប្រយុទ្ធ​របស់​ថៃ Sritrang Tor Buamas នៅក្នុងទម្ងន់​៧១គីឡូក្រាម ហើយរឿង សោភ័ណ្ឌ ក៏ទើប​ដណ្តើមបានមេដាយ​ប្រាក់​ពីការ​ប្រកួត​កីឡាឃីកបុកស៊ីងជើងឯក​អាស៊ី នៅប្រទេស​ថៃ​ផងដែរ។ រីឯ កែវ រំចង់ ត្រូវ​ប៉ះ​អ្នកប្រដាល់​របស់អ៊ីរ៉ង់ LABOLFAZL ក្នុងទម្ងន់​៨១​គីឡូក្រាម ហើយ​នេះក៏ជាការ​ប្រកួត​អន្តរជាតិ លើក​ដំបូង សម្រាប់ការ​វិល​មក​ជាន់សង្វៀនជា​ថ្មី​របស់ រំចង់។

Category Top

បញ្ជីឈ្មោះកីឡាករ

ជាមួយគ្នា​នេះ​ម្ចាស់មេដាយមាស​ស៊ីហ្គេម បឺត សង្ឃឹម នឹង​ត្រូវប៉ះ​ហ្វីលីពីន ARIEL LEE B.LAMPACAN ហើយម្ចាស់មេដាយប្រាក់ស៊ីហ្គេម លន បញ្ញា ត្រូវ​ជួប​កីឡាករ​របស់ហ្វីលីពីន​ SHAQUILE SORIANO ដូចគ្នា រីឯម្ចាស់មេដាយ​ប្រាក់ស៊ីហ្គេម កាន់ ម៉េងហុង ត្រូវ​ប្រឈមជាមួយ​អ្នកប្រយុទ្ធ​របស់វៀតណាម PHAM BA HOI ខណៈ​ជើង​ខ្លាំង​ជាម្ចាស់​មេដាយសំរឹទ្ធស៊ីហ្គេម ឡៅ ចិត្ត្រា ត្រូវប្រកួតជាមួយ​អ្ន​ក​ប្រដាល់ KAO EH។

សម្រាប់ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍ Khmer Fight នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ មានការ​ប្រកួតត្រឹម​៣​ទឹក​ប៉ុណ្ណោះ ដែលគេ​ជឿជាក់ នឹងមាន​ភាពស្វិតស្វាញ​ខ្លាំង។ ដោយឡែក នៅ​ថ្ងៃ​ពុធ​នេះ ក៏មានការ​ប្រកួត​រវាង​កីឡាករ​ក្នុងស្រុកចំនួន​៦​គូ នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​នោះ​ដែរ ហើយ​ក្នុង​នោះ​មានការ​ប្រកួត​ដណ្តើមពាន​រង្វាន់ចំនួន​៣គូ ដែល​អ្នក​ទាំង​៦​នេះ សុទ្ធតែ​កីឡាករ​ជើងថ្មី កំពុង​ស្រវារក​ភាព​ល្បី​ល្បាញ៕

បញ្ជីកីឡាករជើងខ្លាំង

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម