ខឹងហើយ! លោកឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្តល់ផ្ទះ ឡាន និងប្រាក់ឧបត្ថម​១០​ឆ្នាំ ដល់កីឡាករកម្ពុជា ដែល​អាច​វ៉ៃ​ឈ្នះ ប៊ូខាវ​

ស្រី ចាន់ថន

ពាក្យសំដីបែប​មើលស្រាល​ម្តងហើយ​ម្តង​ទៀត​របស់ស្តេច​ប្រដាល់ ប៊ូខាវ របស់​ថៃ ជុំវិញ​​ការ​វាយប្រហារគ្នារវាង​ «គុនខ្មែរ» និង Muay Thai បានផ្ទុះ​កំហឹង​ដល់​លោក​ឧកញ៉ា ស្រី ចាន់ថន ហើយ ហើយ​លោក​បានប្រកាស​ថា បើ​កីឡាករកម្ពុជា​រូបណា វ៉ៃ​ឈ្នះ ប៊ូខាវ លោក​នឹង​ផ្តល់​ឱ្យ​ទាំង​ផ្ទះវីឡា ឡាន និងប្រាក់ឧបត្ថម្ភជា​ប្រចាំ​រហូត​ដល់​១០​ឆ្នាំ។

«ជាសំដីចេញពីមាត់​ ប៊ូខាវ មិនអីទេ ខ្មែរមិនចង់បានលោក ប៊ូខាវ ទេ ក្នុងនាមខ្ញុំបាទ ជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្មែ​រ​​ក៏​មាន​អ្នក​ខ្លាំង​ដែរ បើខ្មែរវ៉ៃ ប៊ូខាវ ឈ្នះ ឱ្យ​វីឡាមួយ ឡានមួយ នឹងថវិការបន្ថែមប្រចាំរយៈពេល១០ឆ្នាំ នេះជាការលើកទឹកចិត្តដល់កីឡាករខ្មែរ តស៊ូ ដើម្បីមុខមាត់ជាតិរបស់យើង I love Cambodia »។ នេះជាអ្វី​ដែលលោក ស្រី ចាន់ថន បានប្រកាស នៅលើ​ហ្វេសប៊ុក​របស់លោក នៅមុន​នេះ​បន្តិច។

Category Top

លោក ស្រី ចាន់ថន

ការប្រកាស​ផ្តល់ផ្ទះវីឡា ឡាន និង​ប្រាក់ឧបត្ថម្ភជាប្រចាំរហូតដល់​១០​ឆ្នាំ សម្រាប់​កីឡាករ​កម្ពុជា ដែលអាច​ប្រកួត​ឈ្នះ ប៊ូខាវ នេះ ត្រូវបាន​ធ្វើ​ឡើង ស្រប​ពេល​ដែល ប៊ូខាវ បានបង្ហោះ​សារ​ជាបន្ត​បន្ទាប់ ក្នុងន័យ​មើលស្រាល​ដល់​កម្ពុជា និង​ក្បាច់គុន​បុរាណខ្មែរ។

ជាមួយគ្នា​នេះ អ្នកគាំទ្រ​កម្ពុជា មួយចំនួន បានហៅ ប៊ូខាវ ថា ជាមនុស្សភ្លេច​ធាតុ​ដើម និង​ភ្លេច​​ទឹកដីកំណើតដូនតា​ខ្លួន​ឯង ​បន្ទាប់ពី​ស្តេច​ប្រដាល់​របស់ថៃ​រូបនេះ បាន​ប្រកាស​ថា រូបគេ មិន​មែនជា​ខ្មែរ​សុរិន្ទ តែជាជនជាតិកួយ ហើយថ្មីៗ​នេះ ប៊ូខាវ បាននិយាយ​ដៀមដាម​ដល់កីឡា​អត្តសញ្ញាណជាតិ «គុនខ្មែរ» ថា ជាប្រភេទ​កីឡា មាន​ភាពល្បីបានត្រឹមតំបន់អាស៊ាន និងអាស៊ី ខណៈកីឡា Muay Thai បាន​ល្បី​ដល់ពិភពលោក និង​ត្រៀម​ចូល​ប្រកួតនៅអូឡាំពិក​អន្តរជាតិ ផងដែរ។

កីឡាករប៊ូខាវ

គួររំឭក​ថា សង្រ្គាមពាក្យសំដី ជុំវិញជម្លោះរឿង «គុនខ្មែរ» និង Muay Thai បាន​ផ្ទុះ​ឡើង​ជាថ្មី បន្ទាប់ពី​គណៈកម្មាធិការជាតិ CAMSOC ទទួល​បានជោគ​ជ័យ ក្នុងការ​ដាក់ «គុនខ្មែរ» ចូល​ទៅក្នុង​​ស៊ីហ្គេម ឆ្នាំ​២០២៣នេះ ដោយគ្មាន​ប្រើពាក្យ Muay ឬ Muay Thai របស់​ថៃ។ ប្រទេស​នេះ បានសម្រេច​ប្រកាស​ មិន​ចូលរួម​គុនខ្មែរ នៅស៊ីហ្គេម​នេះ​ទេ តែ​ក្រោយមក​ ក៏យល់ព្រម​ចូល​វិញ ហើយ​ពេលនេះ មានព័ត៌មាន​លេចលឺ​មក​ថា ថៃ ប្រហែលជា​ដក​ខ្លួនចេញ​វិញ​ហើយ។ តែទោះបីជា​យ៉ាងណា ការ​ចូល ឬមិនចូល​របស់​ភាគីថៃ លែងជាបញ្ហា សម្រាប់កម្ពុជា​យើង​ ពេលនេះ មានប្រទេស​ចំនួន៧​ហើយ បានចូលរួម​ប្រកួតគុនខ្មែរ នៅស៊ីហ្គេម លើកនេះ៕

ប៊ូខាវ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម