ក្លិប Tottenham សន្យា​ចាត់​វិធាន​​ការ ក្រោយពី​អ្នក​គាំទ្រម្នាក់ ទាត់​ Ramsdale របស់ Arsenal

Ramdale

ក្លិប Tottenham បាន​សន្យា​ថា នឹង​ចាត់​វិធាន​ការ «ដ៏​តឹង​រ៉ឹង​បំផុត» ក្រោយពី​អ្នក​ចាំទី Aaron Ramsdale របស់​ក្លិប Arsenal បាន​រង​នូវ​ការ​ទាត់​ដោយ​អ្នក​គាំទ្រ​ម្នាក់ បន្ទាប់​ពីក្រុមកាំភ្លើង​ធំ បាន​យកឈ្នះ​ក្នុងលទ្ធផល ២-០ ក្នុង​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​ដូចគ្នា កាលពីថ្ងៃ​អាទិត្យ​។

ក្លិប Tottenham បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «យើង​ពិត​ជា​តក់​ស្លត់​ចំពោះ​ឥរិយាបថ​របស់​អ្នក​គាំទ្រ​ម្នាក់ ដែល​បាន​ព្យាយាម​វាយ​ប្រហារ​ទៅលើ​អ្នកចាំទី Aaron Ramsdale របស់ Arsenal ក្នុង​ពេល​បញ្ចប់​ការ​ប្រកួត​។ អំពើហិង្សា​ក្នុង​ទម្រង់​ណា​ក៏ដោយ មិន​មាន​​​ក្នុង​កីឡាបាល់ទាត់​ឡើយ​»​។

Category Top

fan

ក្លិប​បាន​បន្ថែមទៀត​ថា៖ «ក្លិប​បាន​ពិនិត្យ​រូបភាព​ឡើង​វិញតាមកាមេរ៉ា​សុវត្ថិភាព ដើម្បី​កំណត់​អត្ត​សញ្ញាណ​អ្នកគាំទ្រ​រូបនោះ ហើយ​និងធ្វើការ​ជាមួយនឹង​ប៉ូលិស​ប្រចាំ​ក្រុង ក្លិប Arsenal និង Aaron Ramsdale ដើម្បី​ចាត់វិធាន​ការ​ដ៏តឹង​រ៉ឹង​បំផុត ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​​ហាម​ឃាត់​ភ្លាម​ៗ​មិន​ឲ្យ​ចូល​ក្នុង​កីឡដ្ឋាន Tottenham Hotspur ផងដែរ​។

Ramsdale បាន​សង្គ្រោះ​បាល់សំខាន់ៗជាច្រើន ដើម្បី​ជួយ​ឲ្យ Arsenal នាំមុខ​៨ពិន្ទុ​ដាច់​លើ​កំពូល​តារាង Premier League តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​​លើ​ទឹកដី​ក្រុម Spurs ជាលើក​ដំបូង​ ក្នុងការ​ប្រកួត​លីគ បើគិត​ចាប់​តាំងពីឆ្នាំ​២០១៤៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម