ក្លិប Tottenham បាន​បំពេញការនាំ​យក Porro ពីក្លិប Sporting ក្នុង​តម្លៃខ្លួន​៤៥លានអឺ​រ៉ូ

Porro

Pedro Porro បាន​បំពេញការផ្ទេរ​​ជាផ្លូវការ​របស់​គេ​ទៅកាន់​ក្លិប Tottenham ពីក្លិប Sporting ដោយ​ជា​ដំបូង ​ខ្សែ​ការ​ពារ​ស្លាប​ស្តាំ​រូបនេះ ចូលរួម​ក្នុងលក្ខខណ្ឌ​ខ្ចី​ជើង​សិន នៅមុន​ពេលឈាន​ដល់ការ​ផ្ទេរ​ជា​អចិន្ត្រៃយ៍ក្នុង​តម្លៃខ្លួន​៤៥លាន​អឺ​រ៉ូ (ស្មើ​នឹង​៤៩លាន​ដុល្លារ​​អាមេរិក)​។

ការ​ចរ​ចា​នានា​ បាន​វិវឌ្ឍន៍​ចុះ​ និងឡើង ចាប់​តាំងពី​ដើម​ខែ​មក​រា ហើយ​មិន​បាន​កើត​ឡើង​​ដោយងាយស្រួល​ឡើយ ដោយ​សារ​តែ​មានភាព​ស្មុគ​ស្មាញ​ជាច្រើន ដូច​ជា លក្ខខណ្ឌ​នៃការ​បង់ប្រាក់​ទៅ​ឲ្យ​ក្លិប​មុន​ៗ​របស់ Porro និង​រចនា​សម្ព័ន្ធ​នៃការផ្ទេរ​នេះ ស្រប​ពេល​ដែល​ Spurs មិន​ចង់​បង់​ប្រាក់​ទាំងដុល​ឡើយ​។

Category Top

Porrooo

ប៉ុន្តែ ការ​ព្រម​ព្រៀង​គ្នាមួយ​បាន​ឈាន​ដល់ កាលពី​រាត្រីថ្ងៃ​ចន្ទ ខណៈដែល Porro បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍ ដើម្បីពិនិត្យ​សុខភាព​។ Spurs មាន​​កាតព្វ​កិច្ច​ក្នុងការ​​បង់​ប្រាក់​ដែល​ជំ​ពាក់​ក្លិប Sporting នៅ​ត្រឹម​ថ្ងៃ​ទី​១ ខែ​កក្កដា ស្រប​ពេល​ដែល​ទឹកប្រាក់​៤៥លាន​​អឺរ៉ូ​នេះ គឺ​ជា​​កញ្ចប់​ប្រាក់​រំលាយ​កិច្ច​សន្យា​របស់ Porro​។

លោក Antonio Conte អ្នក​ចាត់​ការ​ទូទៅ​របស់ Spurs បាន​កំណត់យក​​ខ្សែ​ការ​ពារ​ស្លាប​ស្តាំ ជា​តំបន់​អាទិភាព​របស់​ក្នុងការ​ពង្រឹង ហើយ​ក្លិប​​របស់​លោក បាន​រក​កន្លែង​ទំនេរ​​ឲ្យ Porro តាមរយៈការ​បញ្ចប់​កិច្ច​សន្យា​របស់ Matt Doherty ដែល​បាន​ចូល​រួម​ជាមួយនឹង​ក្លិប Atletico Madrid និង​អនុ​ញ្ញាត​ឲ្យ Djed Spence ខ្ចី​ជើង​ទៅកាន់​ក្លិប Rennes រហូត​ដល់​ចុង​រដូវ​កាលនេះ​៕

ប្រភព​ព័ត៌មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម