ក្លិប Real Madrid ប្រកាសពីការនាំយក Bellingham ពីក្លិប Dortmund

ក្លិប Real Madrid បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិអង់គ្លេស Jude Bellingham ជាផ្លូវការពីក្លិប Borussia Dortmund កាលពីថ្ងៃពុធ ទី១៤ ខែមិថុនា កន្លងទៅ ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួន១០៣លានអឺរ៉ូ (ស្មើនឹង១១១,២៩លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧត្ថម្ភនានាបន្ថែមទៀត។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្រុមយក្សអេស្ប៉ាញមួយនេះ។

Bellingham ដែលនឹងអវត្តមានក្នុងការប្រកួតជម្រុះ Euro 2024 របស់អង់គ្លេសខាងមុខនេះ ដោយសារតែរបួសនោះ នឹងត្រូវប្រកាសបង្ហាញមុខជាផ្លូវការក្នុងនាមជាកីឡាកររបស់ Real Madrid នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបានចុះកិច្ចសន្យារយៈពេល៦ឆ្នាំ។ ក្លិប Dortmund បានបញ្ជាក់ថា ពួកគេបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិប Real កាលពីសប្តាហ៍មុន ក្នុងការផ្ទេរមួយដែលបូកបន្ថែមទាំងប្រាក់ឧបត្ថម្ភនានាផងដែរ ដែលអាចនឹងធ្វើឲ្យតម្លៃខ្លួនសរុបកើនឡើង៣០%បន្ថែមទៀត។

Category Top

Bellingham

Bellingham គឺជាកីឡាករទី៣ដែលក្លិប Real Madrid ក្នុងតម្លៃខ្លួនយ៉ាងហោចណាស់១០០លានអឺរ៉ូ ក្រោយពីនាំយក Gareth Bale (ឆ្នាំ 2013) និង Eden Hazard (ឆ្នាំ 2019)។ Real បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបរបស់យើងបានចុះហត្ថលេខាជាមួយនឹងកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏មានទេពកោសល្យបំផុតក្នុងពិភពលោក ពោលគឺខ្សែបម្រើម្នាក់មកពីក្លិប Borussia Dortmund និងមកដល់ទីក្រុង Madrid ក្រោយពីជាប់ជាកីឡាករដ៏ឆ្នើមបំផុតក្នុងក្របខ័ណ្ឌ Bundesliga»៕

ប្រភពព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម