ក្លិប Everton ត្រូវ​បាន​ដាក់​លក់ ក្រោយពី​លោក Moshiri មិន​អាច​គ្រប់គ្រង​ស្ថានភាព​បាន

Everton

ក្លិប Everton ត្រូវ​បាន​ដាក់​លក់​ដោយ​លោក Farhad Moshiri ដែល​កំពុង​តែ​ចង់​បាន​តម្លៃច្រើន​ជាង​៥០០​លាន​ផោន (ស្មើ​នឹង​៦១៦លានដុល្លារ​អាមេរិក) សម្រាប់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League មួយ​នេះ​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយនេះ លោក Moshiri បាន​ស្វែង​រក​ការ​បណ្តាក់​ទុនពី​ខាង​ក្រៅ ប៉ុន្តែ ទី​បំផុត លោក​បាន​ដាក់​​លក់ក្លិប Everton នៅលើ​ទីផ្សារ ហើយ​​លោក​នឹង​ពិចារណា​ទៅលើ​ការ​លក់​ភាគហ៊ុន​មួយផ្នែក​តូច ឬ​ភាគហ៊ុន​ធំ​របស់​ក្លិប​។ ពាណិជ្ជ​ករ​ដ៏មានសក្តា​នុ​ពល​ជាច្រើន បាន​បង្ហាញ​ពីការ​ចាប់​អារម្មណ៍​ក្នុងការ​ទិញ​។

Category Top

Stadium

លោក Moshiri ចង់ទាញ​យក​សាច់​ប្រាក់​មក​​វិញ​ខ្លះ ក្រោយពី​លោក​បាន​បណ្តាក់​ទុន​លើ​ការ​សាង​សង់​កីឡដ្ឋាន​ថ្មី នៅ​កំពុង​ផែ Bramley-Moore Dock​។ គេ​បានយល់​ឃើញ​ថា ក្រុមហ៊ុន Deloitte ត្រូវ​បានផ្តល់​សិទ្ធិ​ឲ្យ​ចាត់​ចែង​លើ​ការ​លក់​ក្លិប Everton ដែលកំពុង​តែ​ស្ថិត​នៅ​តំបន់កាត់ចោលនៃក្រប​ខ័ណ្ឌ Premier League​។ ក្រុមហ៊ុន Deloitte មិន​បាន​ធ្វើការ​បកស្រាយ​អ្វីឡើយ នៅពេល​ដែល​ត្រូវ​បាន​ទាក់​ទង​ដោយ Guardian​។

ការព្យា​យាម​​របស់​មហា​សេដ្ឋីសញ្ជាតិ​អង់គ្លេស-ឥណ្ឌា​រូបនេះ ដើម្បីលក់​ក្លិប អាច​​នឹង​ប្រកាស​ជាផ្លូវ​ការ​នៅ​ថ្ងៃណាមួយ នៅ​ពេល​ដែល​ក្លិប Everton បាន​ជួប​ការ​ខក​ចិត្ត ដោយ​សារ​តែ​លោក Marcelo Bielsa បាន​សម្តែង​ពី​ភាពមិនច្បាស់​ជុំ​វិញ​ការ​ជំនួស​កន្លែង​លោក Frank Lampard ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ ស្រ​ប​ពេល​ដែល​​ក្លិប Tottenham បាន​នាំ​យក​កីឡាករ Arnaut Danjuma ដែល​ជា​គោល​ដៅ​របស់ Everton​៕

ប្រភព​ព័ត៌​មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម