ក្លិប Everton ចាប់​ផ្តើម​រជ្ជ​កាល​លោក Dyche ជាមួយ​សំណើ​​ទិញ​យក Gallagher ពី Chelsea

Sean Dyche

ក្លិប​ទូក​ក្តោង Everton បានប្រកាស​តែង​តាំង​លោក Sean Dyche ជា​អ្នក​ចាត់​ការ​ទូទៅ​របស់ពួក​គេ កាលពីថ្ងៃ​ចន្ទ និង​​​ដាក់​គោល​ដៅលើ​ការព្យាយាមពង្រឹង​ក្រុមរ​បស់​លោក តាមរយៈ​ការ​ដាក់​សំណើ​ដេញថ្លៃ​រហូត​ដល់ទៅ​៤៥លានផោន (ស្មើនឹង​៥៥,៦លានដុល្លារ​​អាមេរិក) ដើម្បី​នាំ​យក​ខ្សែ​​បម្រើអន្តរ​ជាតិអង់គ្លេស Conor Gallagher របស់ Chelsea ស្រប​ពេល​ដែល​ពួកគេ​ក៏​កំពុង​តែ​ព្យាយាម​នាំយកខ្សែ​បម្រើ Kamaldeen Sulemana ពីក្លិប Rennes ផងដែរ​។

ក្លិប​ផ្សេង​ទៀត​ក៏​​ចាប់​អារម្មណ៍​លើ Gallagher ដែល​ជា​សមា​ជិក​ក្រុម​ជម្រើស​​ជាតិអង់គ្លេស ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុង​ប្រទេស​កាតា ផងដែរ ហើយ​រូប​គេ​បាន​ចូលលេង៩​លើកក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​ប្រកួត​២លើក​ចុងក្រោយ​ពេល​ប្រកួត​ជាមួយនឹងក្រុម Crystal Palace និង Liverpool​។

Category Top

Conor

សំណើ​ជាគោល​របស់ Everton គឺ​មាន​ចំនួន​៤០លានផោន មុននឹង​បូក​ជាមួយ​នឹង​ប្រាក់​ឧបត្ថម្ភ​​បន្ថែម​ទៀត​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ ទំនង​ដូច​ជាមិន​ចង់​ផ្ទេរ​ទៅកាន់​​កីឡដ្ឋាន Goodison Park​ ឡើយ​។

ក្លិប Everton មិនទាន់​ទិញ​ចូលកីឡាករ​ថ្មី​នៅឡើយ​ទេ នៅ​ខែនេះ ប៉ុន្តែ ការ​លក់​កីឡាករ Anthony Gordon ទៅ​ឲ្យ​ក្លិប Newcastle បាន​ជួយ​ឲ្យ​ពួកគេមានកញ្ចប់​ថវិកា​ដើម្បី​ទិញ​យកកីឡាករ​ថ្មី ហើយ Sulemana វ័យ​២០​ឆ្នាំ ដែល​ជា​សមា​ជិក​ក្រុម​ជម្រើស​ជាតិហ្គា​ណា ក្នុង World Cup គឺ​ជា​គោល​ដៅ​ម្នាក់​ទៀត​៕

ប្រភព​ព័ត៌​មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម