ក្លិប Chelsea ប្រកាស​ពី​ការនាំយក​ខ្សែ​ប្រយុទ្ធ Joao Felix ពីក្លិប Atletico Madrid

Joao

ក្លិប​តោ​ខៀវ Chelsea បាន​ប្រកាស​ពីកា​ចុះ​ហត្ថលេខា​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ Joao Felix ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ពី​ក្លិប Atletico Madrid រហូត​ដល់បញ្ចប់​រដូវ​កាលនេះ​។

Chelsea នឹង​ត្រូវ​បង់​ប្រាក់​១០​លាន​អឺ​រ៉ូ (ស្មើ​នឹង​១០,៧៧​លាន​ដុល្លារ​អាមេរិក) ដើម្បី​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​​ព័រ​ទុយ​ហ្គាល់រូបនេះ ដែល​បាន​ចូលរួម​ជាមួយនឹងក្លិប Atletico ក្នុង​តម្លៃខ្លួន​១២៦​លាន​អឺ​រ៉ូ ពីក្លិប Benfica កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩​។

Category Top

រូប​គេ​បាន​ចូលលេងក្នុង​ជម្រើស​ដំបូង​ត្រឹម​តែ​៧​លើក​គត់ ក្នុង​ចំណោម​ការ​ប្រកួត​លីគ​១៦​លើក​​របស់​ក្លិប​របស់​គេ នៅ​រដូវ​កាល​នេះ និង​​ធ្វើ​ដំណើរ​ទៅ​ដល់​កីឡដ្ឋាន Stamford Bridge ក្នុង​គោល​បំណង​ជួយ​ឲ្យ​ក្រុម​របស់​លោក Graham Potter គេច​ផុត​ពី​​ការ​ធ្លាក់​ចុះ​ទម្រង់​លេង ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​លិច​លុង​ក្នុងក្រប​ខ័ណ្ឌ Premier League និង​ធ្លាក់​ចេញ​ពី​ពាន FA Cup​។

Felix

ខ្សែ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​ឲ្យដឹងថា៖ «Chelsea គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោមក្រុម​ដ៏អស្ចារ្យ​បំផុត​ក្នុង​ពិភព​លោក ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​ជួយ​ឲ្យ​ពួក​គេ​សម្រេច​​គោល​​ដៅ​របស់​ពួកគេ​។ ខ្ញុំពិត​ជា​រីក​រាយណាស់ ក្នុងការ​ស្ថិតនៅ​ទីនេះ និង​រំភើប​ក្នុងការ​លេង​នៅកីឡដ្ឋាន Stamford Bridge​»​។

Felix បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​២៨​លើក ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ និង​បាន​ស៊ុត​បាល់បញ្ចូល​ទី​១​គ្រាប់ ក្នុងពេល​ក្រុមខ្លួនបាន​យកឈ្នះ​ក្នុងលទ្ធ​ផល ៣-២ លើ​ក្រុម​ជម្រើស​ជាតិ​ហ្គា​ណា នា​ព្រឹត្តិការណ៍ World Cup នៅ​កា​តា​៕

ប្រភព​ព័ត៌​មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម