ក្លិប Chelsea បណ្តេញលោក Potter ចេញពីតំណែង ក្រោយពីដឹកនាំបាន៦ខែ

Potter

រដូវកាលរបស់ក្រុម Chelsea បានធ្លាក់ចូលក្នុងភាពជ្រួលច្របល់ ក្រោយពីពួកគេបានបណ្តេញលោក Graham Potter ចេញពីតំណែង និងបានចាប់ផ្តើមស្វែងរកអ្នកចាត់ការទូទៅទី៣របស់ខ្លួន បើគិតចាប់តាំងពីក្លិបបានស្ថិតក្រោមការគ្រប់គ្រងរបស់លោក Todd Boehly និងក្រុមហ៊ុន Clearlake Capital កាលពីរដូវក្តៅមុន។

លោក Julian Nagelsmann គឺជាបេក្ខភាពឈានមុខគេក្នុងបញ្ជីឈ្មោះបេក្ខភាពគ្រូបង្វឹករបស់ក្លិប Chelsea ក្រោយពីបញ្ចប់តំណែងរបស់លោក Potter ភ្លាមៗ ខណៈដែលគ្រូបង្វឹករូបនេះ ត្រូវបានជូនដំណឹងពីជោគវាសនារបស់លោកនៅម៉ោង ២:៤៥ រសៀល កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែ លោក Nagelsmann អតីតគ្រូបង្វឹករបស់ក្លិប Bayern Munich ត្រូវបានគេជឿថា មានការស្ទាក់ស្ទើរក្នុងការទទួលការងារនេះ រហូតដល់បញ្ចប់រដូវកាលនេះ។

Category Top

Potter and Julian

ការតែងតាំងគ្រូបង្វឹកម្នាក់ជាអចិន្ត្រៃយ៍ នឹងមិនកើតឡើងឡើយ។ ក្លិប Chelsea បានតែងតាំងលោក Bruno Saltor ដែលជាសមាជិកបុគ្គលិករបស់លោក Potter ជាគ្រូបង្វឹកបណ្តោះអាសន្ន និងចង់ធ្វើការពិចារណាឲ្យបានច្បាស់ នៅមុនពេលធ្វើការសម្រេចចិត្ត។

ក្លិប Chelsea បានបង្កើតបញ្ជីឈ្មោះបេក្ខភាពជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងលោក Mauricio Pochettino ផងដែរ និងចង់ស្វែងរកអ្នកជំនួស នៅមុនពេលយុទ្ធនាការមុនបើករដូវកាលក្រោយ។ លោក Nagelsmann គឺជាបេក្ខភាពឈានមុខគេ ប៉ុន្តែលោក Luis Enrique ក៏ស្ថិតក្នុងការពិចារណាផងដែរ៕

ប្រភពព័ត៌មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម