ក្លិប Arsenla យល់ព្រមទិញយក Havertz ពី Chelsea ក្នុងតម្លៃខ្លួន៦៥លានផោន

Kai

ក្លិបកាំភ្លើងធំ Arsenal បានយល់ព្រមទិញយក Kai Havertz ពីក្លិប Chelsea ក្នុងតម្លៃខ្លួនរហូតដល់ទៅ៦០លានផោន (ស្មើនឹង៧៧លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧបត្ថម្ភនានាចំនួន៥លានផោនបន្ថែមទៀត។ ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមរូបនេះ នឹងចុះហត្ថលេខាលើកុងត្រារយៈពេលវែងមួយ ក្រោយពីបានកំណត់គោលដៅរបស់ខ្លួន ក្នុងការផ្ទេរទៅកាន់ Arsenal ដែលជាជើងឯករងក្នុងក្របខ័ណ្ឌ Premier League។

រូបគេបានសម្រេចចិត្តមិនផ្ទេរទៅកាន់ក្របខ័ណ្ឌ Bundesliga វិញឡើយ បើទោះបីបានជួបពេលវេលាដ៏ខកចិត្តនៅកីឡដ្ឋាន Stamford Bridge ក៏ដោយ។
រូបគេបានផ្ទេរមកពីក្លិប Bayer Leverkusen សម្រាប់តម្លៃខ្លួន៧២លានផោន កាលពីខែសីហា ឆ្នាំ២០២០ ដែលកាលនោះរូបគេមានកេរ្តិ៍ឈ្មោះស្ថិតជាកីឡាករម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងដ៏មានទេពកោសល្យបំផុតក្នុងទ្វីបអឺរ៉ុប។

Category Top

Arteta and Havert

រូបគេក៏បានបង្ហាញពីកម្រិតលេងដ៏គួរឲ្យកត់សម្គាល់មួយរយៈពេលផងដែរពេលលេងឲ្យក្លិប Chelsea ប៉ុន្តែ ជាទូទៅ រូបគេមិនបានបង្ហាញពីកម្រិតលេងឲ្យអស់ពីសមត្ថភាពឡើយ ដោយសារតែភាគច្រើនត្រូវបានដាក់ឲ្យលេងក្នុងតំបន់ប្រយុទ្ធកណ្តាល ដែលមិនមែនជាតួនាទីដែលរូបគេពេញចិត្តឡើយ។

ការចាកចេញរបស់កីឡាករវ័យ២៤ឆ្នាំរូបនេះ គឺជាផ្នែកមួយនៃការជួសជុលក្រុម Chelsea ដែលក្នុងនោះ ខ្សែបម្រើដ៏រឹងមាំ N’Golo Kante នឹងចូលរួមជាមួយនឹងក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad ដោយគ្មានតម្លៃខ្លួន ឬ Free-Transfer ហើយ Mateo Kovacic នឹងផ្ទេរទៅកាន់ក្លិប Manchester City ក្នុងតម្លៃខ្លួន២៥លានផោន៕

ប្រភពព័ត៌មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម