ក្លិប​វិសាខា ចែកផ្លូវ​​ជាមួយ​កីឡាករ​ប្រេស៊ីល Vinicius ខណៈ ទ័ព និង​អង្គរ​ថាយហ្គឺរ បន្ថែមសមា​ជិក​​​ថ្មី

Marcos Vinícius

ក្លិបអ្នក​មា​នទ្រព្យ​វិសាខា​ បាន​សម្រេច​បញ្ចប់​កិច្ច​សន្យា​ជាមួយ​​ខ្សែ​ប្រ​យុ​ទ្ធ​​រ​បស់​ប្រេ​ស៊ី​ល​ Macos Vinicius ជា​ផ្លូវការ​​ហើយ បន្ទាប់​ពីរួម​រស់ជាមួយគ្នា​បាន​ ១ ​រដូវ​កាល​។ ស្រប​ពេល​ជាមួយ​គ្នានេះ ​សមាគម​កីឡា​កង​យោធពល​ខេមរភូមិន្ទ (ទ័ព) និងក្លិប​​អង្គរ​ថាយហ្គឺរ បាន​ប្រកាស​ពីការ​នាំ​យក​កីឡាករ​បរទេសចំណូល​ថ្មី ដើម្បី​ត្រៀម​ជួយ​ដល់​ពួក​គេ​ សម្រាប់ការ​ប្រកួតលីគ​កំពូល​កម្ពុជា នា​រដូវ​កាលថ្មី​នេះ​ដែរ។

​ក្លិប​វិសាខា បានប្រកាស​ពី​ការ​​ចែក​​ផ្លូវគ្នា​នេះ កាលពី​ថ្ងៃទី​១៤ ខែមិថុ​នា តាមរយៈ​ការ​បញ្ជាក់​ថា៖ «ពួក​យើង​ទាំ​ង​​អស់​គ្នា ​សូ​ម​អរ​គុ​ណកីឡាក​រ ​Macos Vinicius ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​​ជួយ​ក្លិប​របស់​យើង​កន្លង​មក និង​សូម​ជូន​ពរ MacosViniciusជួបតែ​សំ​ណាង​ល្អ​ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​អាជីព នាថ្ងៃ​អនា​គ​ត»។​

Category Top

ម្ចាស់​អាវ​លេខ​១៧​ Vinicius បានចុះកិច្ចសន្យា​លេង​ឱ្យក្លិប​​វិសាខា កាល​ពី​ខែធ្នូ ឆ្នាំ​២០២១ ហើយសម្រាប់​​ការ​ធ្វើ​ដំណើរ មកចាប់អាជីព​បាល់​ទាត់ នៅលើទឹក​ដី​កម្ពុជា​ ជា​លើកដំបូង​ រូប​គេ​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ហើយ​ក៏តែង​រកបាន​គ្រាប់​បាល់​ឱ្យ​ក្រុម​វិសាខា ផង​ដែ​រ​។

Angkor tiger

ដោយ​ឡែក​​ក្រុម​អ​ង្គរ​ថា​យហ្គឺ​រ​ ដែ​ល​ទទួ​ល​បាន​​​លទ្ធ​ផល​មិ​នគា​ប់​ប្រសើរ​ ស​ម្រា​ប់​ការ​ប្រ​កួ​ត ​កាលពី​​​រដូ​វ​កាលឆ្នាំ​​២​០​២​២​នោះ បាន​ចុះកិ​ច្ច​ស​ន្យា​​ជាមួយ​កីឡាករ​បរទេស​ចំនួន​៣​​នាក់​​ហើយ សម្រាប់ត្រៀមប្រកួត​រដូវ​កាលថ្មី​ ឆ្នាំ​២០២៣-២០២៤​នេះ ក្នុង​នោះ​មានខ្សែ​ប្រយុទ្ធ​ស្លាប​របស់​អេស្ប៉ាញ Victor Blasco កីឡាករ​អង់គ្លេ​ស Trey Williams  និង​កីឡាករ​ជប៉ុន Shodai Nishikawa។

ក្រុ​ម​ទ័​ព ​ក៏​បាន​ប្រ​កាស​ពី​ការ​នាំ​យក​កីឡាករជប៉ុន Shori Murata សម្រាប់​ត្រៀម​ការ​ប្រកួតលីគកំពូល​កម្ពុជា រដូវ​កាលថ្មី​នេះផ​ងដែរ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម