ក្លិបលេងនៅលីគកំពូល និងលីគ២កម្ពុជា ទាំងអស់ កំពុងទទួលបានការបណ្តុះបណ្តាលពី UEFA

កម្ពុជា

តំណាងក្លិបទាំងអស់ ដែលត្រូវចូលរួមការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ និងកម្ពុជាលីគ២ ឆ្នាំ២០២៣-២០២៤ បាននឹងកំពុងសិក្សាបន្ថែមទៅលើចំណេះ ជំនាញ និងយុទ្ធសាស្រ្តសំខាន់ៗ ពីអ្នកជំនាញមកពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ក្នុងសិក្ខាសាលាស្ដីអំពីការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត សម្រាប់ការត្រៀមការប្រកួតប្រជែង នារដូវកាលថ្មី ខាងមុខនេះ។

សិក្ខាសាលាស្ដីអំពីការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ឆ្នាំ២០២៣ សម្រាប់ក្លិបបាល់ទាត់ ដែល នឹងត្រូវចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងកម្ពុជាលីគ២ ឆ្នាំ២០២៣-២០២៤នេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយមានការសហការជាមួយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA)។

Category Top

គ្រូបង្ហាត់

សិក្ខាសាលា ដែលមានរយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ ត្រែបនេះ មានការការអញ្ជើញចូលរួមដោយផ្ទាល់ ពីតំណាងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោកស្រី Eva Pasquier, Head of International Relations និងមានការចូលរួមពីមន្រ្ដី លោក Stuart Larman , លោក Mr. Geoff Wilson ជា UEFA Assist League Development Programmee Presentation on Governance, Operations and Club Modelling។

ការរៀបចំសិក្ខាសាលានេះ គឺដើម្បីពង្រឹងការគ្រប់គ្រងបាល់ទាត់លីគកម្ពុជា ឱ្យបានល្អប្រសើរទៅតាមផែនការយុទ្ធសាស្រ្ដ និងចក្ខុវិស័យវែងឆ្ងាយរបស់សហព័ន្ធបាល់ទាត់កម្ពុជា ពិសេសដើម្បីបង្កើននូវគុណផល ឱ្យឆ្ពោះទៅដល់កម្រិតស្ដង់ដាអន្ដរជាតិ។ ម្យ៉ាងវិញទៀតសិក្ខាសាលាមួយនេះ គឺផ្ដោតទៅលើ រចនាសម្ព័ន្ធ ការគ្រប់គ្រងក្លិប ការគ្រប់គ្រងគម្រោង ការបង្កើនប្រាក់ចំណូល ការទំនាក់ទំនងសាធារណៈ ការរៀបចំព្រឹត្តឹការណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្ដិការណ៍ផ្សេងៗ៕

សិក្ខាកាម

ថ្នាក់ដឹកនាំលីគ

ក្រុមគ្រូបង្ហាត់

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម