ក្រោយ​ធ្លាក់ពី FA Cup លោក Klopp ថា Liverpool ត្រូវ​តែ​ធ្វើ​ការ​ពង្រឹង​បន្ថែម​ទៀត

Brighton

លោក Jurgen Klopp ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ បាន​និយាយ​ថា ក្រុមហង្សក្រហម Liverpool មាន​កម្រិតលេងល្អ​ប្រសើរក្នុង​រយៈ​ពេល​២​សប្តាហ៍​​ចុងក្រោយ​ ប៉ុន្តែ នៅ​តែ​ត្រូវ​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​បន្ថែម​ទៀត ក្រោយ​ពី​ក្រុម​​ម្ចាស់​​​ជើង​ឯក FA Cup មួយនេះ បានធ្លាក់​ចេញ​ពី​យុទ្ធនាការ​នេះ ក្រោមស្នា​ដៃក្រុម Brighton & Hove Albion កាលពីថ្ងៃ​អាទិត្យ​​។

ក្រុម Liverpool បាន​ធ្លាក់​ចេញពី FA Cup ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ២-១ នៅ​លើ​ទឹកដីក្រុម Brighton ក្នុងការ​ប្រកួត​ជុំទី​៤ ក្រោយពី​ចាញ់​ក្នុង​លទ្ធផល ៣-០ នៅលើ​ទីលាន​ដូចគ្នានេះ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាលពី​ថ្ងៃ​ទី​១៤ ខែមករា​។

Category Top

Salah

ការ​រង​បរា​ជ័យ​នេះ បាន​កើត​ឡើង ក្រោយពីកា​ធ្លាក់​ចេញ​ពីពាន League Cup របស់​ក្រុម Liverpool ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ និង​បាន​បង្ហាញ​ពី​ទម្រង់លេង​ដ៏​អន់​របស់​ពួកគេ នៅ​រដូវ​កាលនេះ ស្រប​ពេល​ដែល​បច្ចុប្បន្ន ក្រុម​របស់​លោក Klopp ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៩ លើ​តារាង Premier League នៅ​ត្រឹម​ពាក់កណ្តាល​រដូវ​កាល​​។

លោក Klopp បាន​ប្រាប់​អ្នក​យក​ព័ត៌​មានថា៖ «យើង​នៅមាន​ចំណុច​ដែលត្រូវ​ធ្វើ​ការ​ពង្រឹង​។ យើង​បោះ​ជំហាន​ទៅ​មុខ ប៉ុន្តែ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ យើង​ត្រូវ​តែ​ពង្រឹង​បន្ថែមទៀត ហើយ​នោះ​គឺ​ជា​អ្វី​ដែលយើង​​នឹង​ធ្វើ​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «មើល​ចុះ ខ្ញុំមិន​ទាន់​ពេញ​ចិត្ត​ទៅនឹង​ទម្រង់​លេង​នេះ​ឡើយ ប៉ុន្តែ រឿង​តែមួយ​ដែល​បាន​កើត​ឡើង​នោះ​គឺ​ថា យើង​បាន​ចាញ់​ក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម​ដ៏ខ្លាំង​មួយ​ម្តង​ទៀត ក្រោយពី​យើង​បាន​ចាញ់​​កាលពី​២​សប្តាហ៍​មុន ក្នុងការ​ប្រកួត​ដ៏អន់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម