ក្រោយជារបួស Rafael Nadal យក Brisbane International សមដៃ ត្រៀម Australian Open

កីឡាករវាយកូនបាល់អតីតលំដាប់លេខ ១ ពិភពលោក Rafael Nadal បានប្រកាសផ្លូវការថា នឹងចូលរួមការប្រកួតកម្មវិធី Brisbane International នៅអូស្រ្តាលីខែមករាខាងមុខ បន្ទាប់ពីអវត្តមានជិតមួយឆ្នាំដោយសាររបួស។ ចុះឈ្មោះ 188Asia

Category Top

កីឡាករអេស្ប៉ាញវ័យ ៣៧ ឆ្នាំរូបនេះ បានអាក់ខានពីការប្រកួតតាំងពីរបួសត្រកៀកនៅជុំទី ២ Australian Open កាលពីខែមករាដើមឆ្នាំ ២០២៣ នេះ។

 

ការប្រកួតកម្មវិធី Brisbane International គឺជាកម្មវិធីមួយដែលជាផ្នែកនៃការកំដៅសាច់ដុំត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ Grand Slam ដើមឆ្នាំ Australian Open ដែល Nadal ធ្លាប់ឈ្នះជើងឯកនៅឆ្នាំ ២០០៩ និង ២០០២។

 

Nadal ប្រកួតចុងក្រោយបំផុតគឺចាញ់កីឡាករ Mackenzie McDonald ត្រឹមជុំទី ២ Australian Open ជាប្រកួតដែលរបួសត្រកៀករបស់ខ្លួនរើឡើងវិញ។

 

រំលឹកថា Nadal ដែលបច្ចុប្បន្នធ្លាក់ចំណាត់ថ្នាក់ពិភពលោកដល់លេខ ៦៣៣ នោះក៏ធ្លាប់បង្ហើបពីគម្រោងចូលនិវត្តន៍របស់ខ្លួនដែរនៅដំណាច់រដូវកាល ២០២៤ ខាងមុខ។

 

សម្រាប់កម្មវិធី Brisbane International ផងដែរបានខកខានរៀបចំរយៈពេល ៣ ឆ្នាំមកហើយដោយសារវិបត្តិកូវីដ-១៩ ខណៈឆ្នាំ ២០២៤ ខាងមុខការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ៣១ ខែធ្នូ ដល់ថ្ងៃទី ៧ ខែមករាឆ្នាំ ២០២៤៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម