ក្រោយចែកផ្លូវពី Diego Alonso ក្លិប Sevilla តែងតាំងអ្នកចាត់ការ Sanchez Flores

ក្លិបបាល់ទាត់អេស្ប៉ាញ FC Sevilla បានប្រកាសតែងតាំងអ្នកចាត់ការថ្មីលោក Quique Sanchez Flores ជាអ្នកចាត់ការថ្មីនៅថ្ងៃចន្ទម្សិលមិញ   ចុះឈ្មោះ 188Asia  បន្ទាប់ពីបញ្ចប់តំណែងលោក Diego Alonso កាលពីថ្ងៃសៅរ៍។ មិនទាន់បានពាក់កណ្តាលរដូវកាលផង Sevilla បានផ្លាស់ប្តូរអ្នកចាត់ការថ្មីបីនាក់ទៅហើយ។

Category Top

អ្នកចាត់ការវ័យ ៥៨ ឆ្នាំលោក Sanchez Flores ធ្លាប់ដឹកនាំ Getafe តែក៏ត្រូវបានក្លិបបញ្ចប់តំណែងនៅពេលក្រុមធ្លាក់ដល់តំបន់គ្រោះថ្នាក់។ លោក Sanchez ក៏ធ្លាប់ដឹកនាំក្លិបផ្សេងទៀតផងដែរដូចជានៅអង់គ្លេសដឹកនាំ Watford និងធ្លាប់ដឹកនាំក្លិបអេស្ប៉ាញផ្សេងទៀតរួមមាន Espanyol, Atletico Madrid និង Valencia។

 

Sevilla បានសម្រេចបញ្ចប់តំណែងលោក Diego Alonso កាលពីថ្ងៃសៅរ៍ក្រោយដឹកនាំក្រុមឈ្នះតែពីរប្រកួតគត់ ក្រោយតាំងពីចូលកាន់តំណែងនៅខែតុលា បន្តពីលោក Jose Luis Mendilibar។

 

បច្ចុប្បន្នឈរលេខ ១៧ នៅ La Liga ក្រុម Sevilla នឹងត្រូវទៅទឹកដីក្រុមលំបាកដូចគ្នា Granada យប់ថ្ងៃអង្គារនេះ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម