ក្រោយចាញ់ប្រកួត ប្រធានក្លិបកូឡុំប៊ី Tigres FC រងការធ្វើឃាត

លោក Edgar Paez ដែលជាប្រធានក្លិបបាល់ទាត់ Tigres FC លេងនៅក្របខណ្ឌទី ២ កូឡុំប៊ីត្រូវបានបាញ់សម្លាប់ បន្ទាប់ពីបរាជ័យរបស់ក្រុមកាលពីថ្ងៃសៅរ៍ នេះបើតាមសេចក្តីប្រកាសរបស់ក្លិប។

Category Top

 

បុរសវ័យ ៦៣ ឆ្នាំរូបនេះបានធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនជាមួយកូនស្រីរបស់ខ្លួនត្រលប់មកផ្ទះវិញ បន្ទាប់ពីបញ្ចប់ការប្រកួតដែល Tigres FC ចាញ់ក្រុមភ្ញៀវ Atletico FC ២-៣ តែក៏ត្រូវជនដៃដល់ជិះម៉ូតូតាម និងបាញ់សម្លាប់នៅក្បែរកីឡដ្ឋាន។

 

សំណាងល្អដែរ ដែលកូនស្រីរបស់លោក Edgar Paez មិនមានគ្រោះថ្នាក់ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត ដើម្បីតាមចាប់ជនដៃដល់។

 

ប្រធានសហព័ន្ធបាល់កីឡាបាល់ទាត់កូឡុំប៊ីលោក Fernando Jaramillo បានសំដែងការសោកស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបានប្រកាសពីការកាន់ទុក្ខ ដោយស្ងៀមស្ងាត់រំលឹកវិញ្ញាណក្ខ័ន្ធលោក Paez មុនគ្រប់ការប្រកួតបាល់ទាត់ទាំងអស់នៅកូឡុំប៊ីមួយនាទីពីរសប្តាហ៍ជាប់គ្នា។

 

សូមបញ្ជាក់ថា Tigres FC កំពុងឈរលេខ ១៥ ក្នុងចំណោម ១៦ ក្រុមនៅលីគទី ២ កូឡុំប៊ី ខណៈការសង្ស័យពាក់ព័ន្ធនឹងការសម្លាប់លោក Paez នេះគឺអាចពាក់ព័ន្ធគំនុំ រឺការភ្នាល់៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម