ក្រុម​ឡើង​ទម្រង់​លេង Man United ស្រេកឃ្លាន​ឈ្នះ​​ពេល​ប៉ះ Liverpool

Salah and Rashford

ក្រុម​កំពុង​ឡើ​ងទម្រង់​លេង Manchester United កំពុង​តែ​ស្រេក​ឃ្លាន​ក្នុងការ​បន្ថែម​ការ​ឈឺ​​ចាប់​លើ​ក្រុម Liverpool នាកីឡដ្ឋាន Anfield ស្រប​ពេល​ដែលក្រុម Arsenal នឹង​សម្លឹង​រក​ការ​​​បន្ថែម​ពិន្ទុ​នាំមុខ​​របស់​ខ្លួន​លើ​ក្រុម Manchester City លើ​តារាង​ក្រប​ខ័ណ្ឌ Premier League នៅ​​ចុងសប្តាហ៍​នេះ​។

Liverpool បាន​ទទួល​ជ័យ​ជម្នះក្នុងការ​ប្រកួត​ទាំង​២លើកនៃក្រ​ប​ខ័ណ្ឌ Premier League ពេល​ប្រកួត​ជាមួយនឹងក្រុម Man United កាលពី​រដូវ​កាល​មុន ដោយ​បាន​ស៊ុត​បាល់បញ្ចូល​ទី​ទាំង​២​ជើង​ ក្នុងលទ្ធ​ផល ៩-០​។

Category Top

ទោះ​បី​ជា​យ់ាង​ណា ជោគ​វាស​នា​​នៃក្លិប​ទាំង​២ បានផ្លាស់ប្តូរ​ទាំង​ស្រុង ក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ​នេះ​។ ទើប​តែ​បាន​លើក​ពាន League Cup ដើម្បី​បញ្ចប់​ការ​រង់​ចាំ​​រយៈ​ពេល​​៦​ឆ្នាំ លើ​ការ​ឈ្នះពាន​នោះ ការ​ចាញ់​តែ​១លើក​គត់​ក្នុង​ចំណោម​២២​ប្រកួត​ចុងក្រោយ បាន​ធ្វើ​ឲ្យ Man United ស្ថិតក្នុងការ​ប្រជែង​ដណ្តើម​ពាន​៤​រដូវ​កា​លនេះ​។

Man Utd

ប៉ុន្តែ ស្រប​ពេលដែល​កំពុង​តែ​តាម​ពីក្រោយ​ក្រុម​កំពុង​នាំ​មុខ Arsenal ចំនួន​១១ពិន្ទុ ការ​មិនអា​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅកីឡដ្ឋាន Anfield បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១៦ សម្រាប់ក្រុម​របស់លោក Erik ten Hag​ អាច​នឹងក្លាយ​ជា​សញ្ញា​បង្ហាញ​ថា ការ​ប្រជែង​ពាន​របស់​ពួកគេ​បញ្ចប់​ហើយ​។

Liverpool ដែល​បាន​ចាញ់​ក្រុម Man United ២-១ នៅកីឡដ្ឋាន Old Trafford កាលពី​ដើម​រដូវ​កាលនេះ កំពុង​តែ​ត្រូវ​ការ​​ពិន្ទុ ដើម្បី​ប្រជែង​យក​កៅអី​ចំណាត់ថ្នាក់​កំពូល​ទាំង​៤​។

ក្រោយពី​បាន​យកឈ្នះ​​លើ​ក្រុម Wolves ក្នុងលទ្ធ​ផល ២-០ កាលពីថ្ងៃពុធ លោក Jurgen Klopp បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា Man United ជាក្រុម​កំពុង​ស្ថិតក្នុង​ទម្រង់​លេងយ៉ាងល្អ នៅពេលនេះ រួម​ជាមួយនឹងក្រុម Arsenal និង Man City​។ យើង​ត្រូវ​តែ​រក្សា​ភាព​រឹងមាំ និង​ធ្វើ​ឲ្យ​បានល្អ ហើយ​យើង​នឹង​ព្យា​យាម​ដើម្បី​ធ្វើ​ឲ្យ​បាន​»​៕

ប្រភព​ព័ត៌​មាន៖ Bangkok Post

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម