ក្រុម​ឡើង​ទម្រង់​លេង Arsenal ត្រៀម​ល្បង​សមត្ថភាព​លើ​ទឹកដី Chelsea ចុងសប្តាហ៍​នេះ

chelsae

ក្រុម​កាំភ្លើង​ធំ Arsenal នឹង​ត្រូវ​ជួប​ការ​​ប្រកួត​​ដ៏​តាន​តឹង​មួយ ​ដើម្បីបង្ហាញពី​ភាព​​ខ្លាំង​របស់​ពួកគេ​ក្នុងការ​ប្រជែង​ដណ្តើម​ពានក្រប​ខ័ណ្ឌ Premier League នៅ​ពេល​ដែលពួកគេ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Chelsea នៅថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ​។

ស្រប​ពេល​ដែលនៅ​សល់តែ​ការ​ប្រកួត​២លើក​ទៀត នៅមុន​ពេល​ការ​សម្រាកនៅ​ពាក់កណ្តាល​រដូវ​កាល​ សម្រាប់​ព្រឹត្តិ​ការណ៍ World Cup ក្រុម Arsenal កំពុង​តែ​នាំ​មុខ​លើកំពូល​តារាង ពោលគឺ​នាំមុខ​​២​ពិន្ទុ​ លើ​ក្រុម​ម្ចាស់​កា​រ​ពារ​តំណែង​​ជើង​ឯក Manchester City​​។ Man City រំពឹង​ទុក​ថា នឹង​​ឡើង​ឈរ​លើ​កំពូល​តារាង នៅ​ថ្ងៃ​សៅរ៍ នៅពេល​ដែលពួកគេ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Fulham នៅ​កីឡដ្ឋាន Etihad ដោយ​​​ចង់​ដាក់សម្ពាធ​លើក្រុម Arsenal នៅមុន​ពេល​ពួក​គេ​ធ្វើ​ការ​ប្រកួតនៅ​កីឡដ្ឋាន Stamford Bridge នៅ​ថ្ងៃ​បន្ទាប់​។

Category Top

Arsenal

ក្រុម Chelsea កំពុង​តែ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ចំនួន​១០ពិន្ទុ ក្រោយ​ពីមិនស្គាល់​ឈ្នះ​សោះ​​​ចំនួន​៣​ប្រកួតក្នុង​លីគ និងមិន​អាច​បណ្តោយ​ឲ្យ​​បាត់បង់ពិន្ទុទៀត​ឡើយ ប្រសិន​បើ​ពួកគេ​​ចង់រក្សាក្តីសង្ឃឹម​នៃការ​ប្រជែង​ដណ្តើម​ពាន​នៅ​រដូវកាលនេះ​។ លោក Graham Potter បាន​រង​បរា​ជ័យ​ជាលើក​ដំបូង​របស់​លោក ក្នុង​នាម​ជា​គ្រូបង្វឹកនៃក្រុម Chelsea ក្នុង​ពេល​ចាញ់​ក្នុងលទ្ធ​ផល ៤-១ នៅលើ​ទឹកដីក្រុម Brighton កាលពី​ចុងសប្តាហ៍មុន​។

ក្រោយពីក្រុម​ខ្លួន​បាន​យកឈ្នះ​លើ​ក្រុម Dinamo Zagreb ក្នុងលទ្ធ​ផល ២-១ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃពុធ អ្នក​ចាត់​ការ​ទូទៅ​ថ្មី​រូបនេះ​បាន​ឲ្យដឹងថា៖​ «យើង​​ទើប​តែឆ្លង​ផុត​ខែ​តុលា ដ៏លំបាក​។ ប៉ុន្តែ យើង​ចាញ់​តែ​១​ប្រកួត​គត់ ក្នុង​ចំណោម​ការ​ប្រកួត​១១លើក​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម