ក្រុមសសយកខេត្តកណ្តាល និងសុភីណា បាន​ក្លាយជា​ម្ចាស់​ជើងឯកពាន Soccer League

ការទទួលរង្វាន់

ក្រុមសសយក​ខេត្ត​កណ្តាល បាន​ក្លាយជា​ម្ចាស់ជើង​ឯក​ផ្នែក​បុរស​នៃ​ការ​ប្រកួត​កីឡា​បាល់​ទាត់​​​​ពាន​​រង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ចំណែក​ក្រុមសុភីណាអេហ្វស៊ី បាន​លើក​ពាន​សម្រាប់ការ​ប្រកួត​ផ្នែក​នារី។

នៅ​ក្នុង​ពិធីបិទការ​ប្រកួត ដែល​ត្រូវបាន​ធ្វើ​ឡើង នៅកីឡដ្ឋាន​ស្មាតអអេសអិន កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ក្រុមសសយក​ខេត្ត​កណ្តាល បាន​យក​ឈ្នះ​ក្រុម​​ហនុមាន​អគ្គលេខាធិការ​ដ្ឋាន​​ក្រសួង​ការពារជាតិ ដោយ​លទ្ធផល ២-០ នៅក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ចំណែក​ក្រុម​សុភីណា​អេហ្វស៊ី បាន​យក​ឈ្នះក្រុម​នារី​ភ្នំពេញ​ក្រោន ដោយលទ្ធផល ១-០ យ៉ាងរំភើប​បំផុត ដើម្បីលើក​ពាន​ផ្នែកនារី។

Category Top

ប្រកួតបាល់ទាត់

លោក ស សុខា អនុប្រធាន​សហភាព​សហព័ន្ធយុវជនកម្ពុជា ទទួល​បន្ទុកជាអ្នក​​គ្រប់គ្រង​ការ​ប្រកួត​ Soccer League លើកទី៦ ឆ្នាំ២០២៣ បាន​ឱ្យដឹងថា ព្រឹត្តិការណ៍នេះ មានក្រុម​បុរស​ចូល​រួម៦៤​ក្រុម ស្មើនឹង​១២៨០នាក់ និង​ក្រុម​នារី​ចំនួន​១០​ក្រុម ស្មើនឹង​២០០នាក់ ដោយក្រុមទាំង​នេះ បានចាប់​ផ្តើម​តាំងពី​ថ្ងៃទី​៧ ខែ​មករាមក​។

លោក​បាន​បន្ថែម​ថា សម្រាប់​ក្រុម​បុរសទាំង​៦៤ ត្រូវបាន​បែង​ចែក​ការ​ប្រកួត​ជា​១៦ពូល ដោយ​​ត្រូវ​ប្រកួតជម្រុះសន្សំពិន្ទុ និងយក​តែ​ក្រុមលេខ​១ នៅតាមពូលទាំង​១៦ ឡើង​ទៅវគ្គ​បន្ត ចំណែក​​ផ្នែក​នារី ដែល​មាន​១០​ក្រុម បានចែកការ​ប្រកួតជា​២ពូល ហើយយក​ក្រុមលេខ​១ និង​លេខ​២ ឡើង​ទៅប្រកួត​ផ្តាច់​ព្រ័ត្រ ហើយជា​លទ្ធផល ក្រុមសសយក​ខេត្ត​កណ្តាល និង​ក្រុមសុភីណាអេហ្វស៊ី បាន​ឈ្នះជើងឯក​រៀងៗ​ខ្លួន។

ការប្រកួត

លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធយុវជនកម្ពុជា បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ទៅលើ​ក្រុម​ការងារ​បច្ចេក​ទេស ក្រុមចូល​រួមទាំង​អស់ និងអ្នកពាក់ព័ន្ធផ្សេងៗ​ទៀត ដែល​ជំរុញ​ឱ្យការ​ប្រកួត Soccer League លើកទី៦ ឆ្នាំ២០២៣ បានដំណើរ​ការ​ទៅបានរលូន និងបញ្ចប់​ដោយ​ជោគជ័យ ទោះ​មានការ​ប្តឹង​ផ្តល់​មួយចំនួន ជុំវិញ​ទៅលើការ​ប្រកួត​នេះ។

លោ​ក​បាន​បន្ថែម​ថា៖ «ខ្ញុំសូមកោតសរសើរ ដល់​ក្រុមការងារ ដែលក្នុងរយៈពេល​ដ៏ខ្លី​សម្រាប់​រៀបចំព្រឹត្តិការណ៍​នេះ ដោយក្នុង​នោះសម្រាប់​ក្រុមបុរស មានការ​ប្រកួតដល់​១១២ដង រីឯ​​ក្រុម​នារី មានការ​ប្រកួត​ដល់​២៤​ដង អ៊ីចឹង​វាមិន​មែនជា​កត្តាសាមញ្ញ​ពេក​នោះ​ទេ ​តែ​​យើង​នៅ​តែ​​​អាច​​ធ្វើ​បាន​ ទៅលើ​ចំណុច​ទាំង​អស់នេះ»។

ក្រុមនារី

ចំណែក​លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា ក៏បាន​សម្តែងការ​កោត​​សរសើរ​ទៅ​ដល់សហភាព​សហព័ន្ធយុវជនកម្ពុជា ដែលបាន​រៀបចំ​ព្រឹត្តិការណ៍ដ៏ល្អនេះ​ឡើង ដោយ​នៅឆ្នាំ​នេះ មានភាព​ផុសផុល​កាន់តែ​ខ្លាំង ចំណែកការ​រៀបចំ មាន​លក្ខណៈបច្ចេក​​ទេស និងស្តង់ដា​ខ្ពស់ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​យុវជន​កម្ពុជា បានលេង​កីឡា ដើម្បីសុខភាព រឹត​ចំណង​​មិត្ត​ភាព និងទទួលបានបទពិសោធថ្មីៗ​សម្រាប់​ពួកគេ ក្នុងការ​យក​ទៅអភិវឌ្ឍ​សមត្ថភាព​បន្ថែម​ទៀត៕

លោក ហ៊ុន ម៉ានី

ពិធីលើកពាន

ការលើកពាន

ក្រុមនារីលើកពាន

អ្នកចូលរួមទស្សនា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម