ក្រុមវ៉ូវីណាមកម្ពុជា បន្តឈរនៅលេខ១ ក្រោយឈ្នះបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ចំនួន៩ទៀត

កម្ពុជាជើងឯក

ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជា នៅតែអាចរក្សាចំណាត់ថ្នាក់លេខ១ ក្នុងនាមជាប្រទេស ដែលដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ ដែលកំពុងដំណើរការ នៅក្នុងសាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការរក្សាបានតំណែងលេខ១ជាបណ្តោះអាសន្ននេះ គឺបន្ទាប់ពីកីឡាករកីឡាការិនីជម្រើសជាតិវ៉ូវីណាម ដណ្តើមបានមេដាយចំនួន៩ទៀត សម្រាប់ការប្រកួត កាលពីថ្ងៃទី២៩ ខែមីនា ដោយក្នុងនោះមានមេដាយមាសចំនួន៣ ប្រាក់៤ និងសំរឹទ្ធចំនួន២។

Category Top

ជម្រើសជាតិវ៉ូវីណាម

ចំពោះមេដាយមាស៣នេះ ដណ្តើមបានដោយកីឡាការិនី ប៉ាល់ ឆរស្មី លើវិញ្ញាសាមេគុនកាំបិតធំ, កីឡាករ នុត ណាន់ វិញ្ញាសាប្រយុទ្ធ៦០គីឡូក្រាម និងវិញ្ញាសាដាវក្រុមនារីប្រាំនាក់ដែលមានកីឡាការិនី ពៅ សុខា សឿ ចាន់លក្ខិណា, សុខ នីដានុត, ឃន ច័ន្ទសុភក្ត្រនាថ និងកីឡាការិនី ប៉ាល់ ឆរស្មី។

ចំណែកមេដាយប្រាក់ទាំង៤វិញ ធ្វើបានដោយកីឡាការិនី ពៅ សុខា លើវិញ្ញាសាដាវឯកត្តជន, កីឡាការិនី ឃន ច័ន្ទសុភក្ត្រនាថ និងកីឡាការិនី សុខ នីដានុត ដែលសម្តែងរួមគ្នាលើវិញ្ញសាមេគុនអត់អាវុធ, កីឡាករម៉េត សុភក្ត្រា និងម៉េត សារី វិញ្ញាសាមេគុនការពារខ្លួនមានអាវុធ, និងកីឡាការិនី ពៅ សុខា និងសុខ នីដានុត ដែលសម្តែងលើវិញ្ញាសាមេគុនការពារខ្លួនមានអាវុធ។

វ៉ូវីណាមវៀតណាម

យ៉ាងណាមិញ សម្រាប់មេដាយសំរឹទ្ធទាំង២ ដែលកម្ពុជាដណ្តើមបាន កាលពីថ្ងៃអង្គារម្សិលមិញ គឺរកបានដោយកីឡាករ កៅ វិចិត្ររាជ្យ លើវិញ្ញាសាប្រយុទ្ធ៧០គីឡូក្រាម និងកីឡារិនី ហ៊ឹម ដាណេ លើវិញ្ញាសា ប្រយុទ្ធ៥០គីឡូក្រាម។ រីឯនៅថ្ងៃនេះ កម្ពុជា នឹងមានការប្រកួតប្រជែង នៅលើវិញ្ញាសាជាច្រើនទៀត៕

វ៉ូវីណាមថៃ

ក្រុមវ៉ូវីណាមកម្ពុជា

តារាងមេដាយវ៉ូវីណាម

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម