ក្រុមវ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយមាសច្រើនជាង ប្រទេសជាម្ចាស់ក្បាច់គុន វៀតណាម ជាលើកដំបូង

អ្នកឈ្នះមេដាយ

កីឡាករ កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជា បានរួមគ្នាបង្កើតបាននូវកំណត់ត្រាថ្មីមួយ តាមរយៈការដណ្តើមបានមេដាយមាស ច្រើនជាងប្រទេសជាម្ចាស់ក្បាច់គុនវ៉ូវីណាមនេះ របស់វៀតណាម ជាលើកដំបូង ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ ដែលបានបញ្ចប់ កាលពីថ្ងៃពុធម្សិលមិញ។

សម្រាប់ការប្រកួត ធ្វើនៅក្នុងសាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញនេះ កម្ពុជា បានដាក់អត្តពលិកឱ្យចូលរួមការប្រកួតតិចជាងប្រទេសវៀតណាម ចំនួន១០នាក់ គឺ២៧នាក់ ទល់នឹង៣៧នាក់ ប៉ុន្តែជាលទ្ធផលនៃការប្រកួតនេះ គឺក្រុមម្ចាស់ផ្ទះកម្ពុជា អាចដណ្តើមបានមេដាយច្រើនជាងវៀតណាម ចំណែកក្រុមអត្តពលិកវ៉ូវីណាម ចំនួន៥ប្រទេសទៀត ក៏សុទ្ធតែដណ្តើមបានមេដាយត្រឡប់ទៅវិញដូចគ្នា។

Category Top

ព្រឹត្តិការណ៍កីឡាវ៉ូវីណាម

តាមលទ្ធផលរួមនៃការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ ក្រុមម្ចាស់ផ្ទះកម្ពុជា បានឈ្នះមេដាយសរុបចំនួន២៩ ក្នុងនោះមានមេដាយមាស១០ ប្រាក់៩ និងសំរឹទ្ធ ១០ ខណៈវៀតណាម បានឈ្នះមេដាយមាស៩ និងប្រាក់១១ គឺមានន័យថា ពួកគេ ដណ្តើមបានមេដាយមាសតិចជាងកម្ពុជា ត្រឹម១មេដាយប៉ុណ្ណោះ។

តែទោះបីជាយ៉ាងណា សម្រាប់ការប្រកួតជើងឯកអាស៊ាននេះ វាគ្រាន់តែជាការប្រកួតត្រៀមមួយ សម្រាប់កម្ពុជា ក្នុងការឈានទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ប៉ុណ្ណោះ ហេតុនេះប្រទេស ដែលបានចូលរួមក្នុងការប្រកួតនេះ ជាពិសេស វៀតណាម ដែលជាម្ចាស់ក្បាច់គុននេះ អាចនឹងមិនទាន់បញ្ចេញកីឡាករ កីឡាការិនី មានសមត្ថភាពខ្លាំងៗអស់នោះទេ។

ក្រុមសំដែង

ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្លាប់បានអះអាងមុនការប្រកួតចាប់ផ្តើមថា កម្ពុជា ក៏បានលាក់ជើងកីឡាករ កីឡាការិនីល្អរបស់ខ្លួនផងដែរ។ លោក អ៊ូ រតនា ជាប្រធានសហព័ន្ធ បានបង្ហើបថា៖ «យើងមិនអាចបញ្ចេញទាំងអស់បាននោះទេ! យើងត្រូវស្ទាបស្ទង់គេខ្លះសិន ទើបបាន»៕

កីឡាករវ៉ូវីណាម

vovinam

ការសំដែង

វ៉ូវីណាម

ការប្រគល់មេដាយ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម