ក្រុម​វិសាខា កាន់តែ​ខ្លាំង ប៉ុន្តែ ​កោះកុងអេហ្វស៊ី នៅមិនទាន់​រក​ឃើញការ​ឈ្នះ ជា​លើកដំបូង

វិសាខា

ក្រុម​អ្នក​មាន វិសាខា បានបង្ហាញ​ទម្រង់លេង​កាន់តែ​ល្អ ដើម្បីបន្ត​ឈ្នះជា​លើក​ទី​៤ជាប់ៗគ្នា ក្នុង​ការ​ប្រកួត​ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ (Cambodian League Cup 2023) ចំណែក​ក្រុមបឹងកេត ក៏​ដណ្តើម​បាន​៣ពិន្ទុ​បន្ថែម​ផង​ដែរ ប៉ុន្តែក្រុមម្ចាស់​ផ្ទះ ​កោះកុងអេហ្វស៊ី នៅតែមិនអាច​ប្រើ​ការ​មានប្រៀប ក្នុង​នាមជា​ម្ចាស់​ផ្ទះ ដើម្បី​ស្វែង​រក​ការ​ឈ្នះ​ជា​លើកដំបូង របស់​ខ្លួន​បាន​ដដែល។

តាម​រយៈ​ការ​ប្រកួត កាលពី​ថ្ងៃសៅរ៍ ម្សិលមិញ​នេះ ក្រុម​កងយោធពលខេមរភូមិន្ទ (ទ័ព) មិន​អាច​ប្រើ​ការ​មាន​ប្រៀប ក្នុង​នាមជា​ម្ចាស់​ផ្ទះ ដើម្បី​បង្អាក់​ដំណើរ​ភាព​​មិនដែល​ចាញ់​របស់​​ក្រុម​វិសាខា បាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ័ព បាន​ទទួល​រង​ការ​ដាក់សម្ពាធពី​ក្រុម​ភ្ញៀវ វិសាខា ជា​បន្ត​បន្ទាប់ ហើយ​ពួកគេ បាន​របូត​២​គ្រាប់ នៅ​តង់ទី​១ ដែលជា​ការ​ស៊ុត​បញ្ចូ​ល​ទី​របស់ អ៊ុក សុវណ្ណ នៅនាទីទី​៣៣ និង​ខ្សែ​ប្រយុទ្ធ​ជប៉ុន Nishihara Takumu នៅនាទីទី​៤៤។

Category Top

ទ័ប

ចំណែក​ការ​ប្រកួត នៅតង់ទី​២ ខ្សែ​ប្រយុទ្ធ ស៊ិន កក្កដា បាន​ស៊ុត​គ្រាប់បាល់​ទី​៣​ឱ្យ វិសាខា នៅនាទីទី​៤៨ ដើម្បី​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ទ័ព ៣-០ ហើយ​ជ័យជម្នះ​នេះ បាន​ជួយ​ឱ្យ​ក្រុម​វិសាខា បន្ត​ឈ្នះ​ជា​លើក​ទី​៤​ជាប់ៗ​គ្នា ហើយ​បន្ត​ឈរ​នៅលេខ​១ ប្រចាំពូល​A ដោយ​មាន​១២ពិន្ទុ​ពេញ ខណៈ​ក្រុមទ័ព បាន​ធ្លាក់​ទៅឈរ ​នៅលេខ​៣វិញ ដោយ​មាន​៩ពិន្ទុ ស្មើជាមួយ​ក្រុម​លេខ​២ គិរីវង់សុខសែនជ័យ។

ចំណែក​ក្រុម​បឹងកេត បាន​វាយបក​យក​ឈ្នះ​ក្រុមម្ចាស់ផ្ទះអគ្គិសនី​កម្ពុជា ក្នុង​លទ្ធផល ២-១ ដោយការ​ប្រកួតនេះ កីឡាករ ចាន់ មេត្តា រកបាន​គ្រាប់បាល់​បើក​ឆាក​ឱ្យ​ក្រុមអគ្គិសនី​កម្ពុជា​ បាន​មុន នៅនាទីទី​១១ តែ ណុប ដេវីត និង សាន គឹមហេង រកបាន​ម្នាក់​១​គ្រាប់​វិញ នៅនាទីទី​៤២ និងទី​៤៩ ហើយ​ការ​រក​បាន៣ពិន្ទុ​បន្ថែម​នេះ បាន​ជួយ​ឱ្យ បឹងកេត ឡើង​ទៅ​ឈរ​នៅលេខ​៤ ដោយ​មាន​៦ពិន្ទុ។

ក្រុមទ័ព

ផ្ទុយ​ពី​នេះ​ក្រុម​កោះកុងអេហ្វស៊ី ដែលបានចាញ់៣​ប្រកួតជាប់ៗ​គ្នា​មក​ហើយ​នោះ នៅតែមិនអាច​រក​ឃើញជ័យជម្នះ នៅលើ​ទឹកដី​របស់​ខ្លួនដដែល គឺ​ពួកគេ ប៊ិះតែ​នឹង​បន្ត​ចាញ់​ក្រោម​ដៃ​ក្រុម​ព្រៃវែង ទៀត​ទៅ​ហើយ ព្រោះ​សម្រាប់ការ​ប្រកួត​នៅកីឡដ្ឋានកោះកុង​នេះ កីឡាករ Takeshita Masatoshi រក​បាន​គ្រាប់បាល់​បើក​ឆាក​ឱ្យ​ក្រុមព្រៃវែង បាន​មុន នៅនាទីទី​៣៧ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Atuheire Kipson បាន​ស៊ុតតាម​ស្មើ​ឱ្យ​ កោះកុងអេហ្វស៊ី នៅនាទីទី​៨៤។

ការ​ចែក​គ្នា​ម្នាក់​១ពិន្ទុ តាម​រយៈការ​ស្មើគ្នា ១-១ នេះ បាន​បញ្ជាក់រួច​ទៅ​ហើយ​​ថា ទាំង​ក្រុមកោះកុង​អេហ្វស៊ី ដែល​មាន​ត្រឹម​១ពិន្ទុ និង​ក្រុម​ព្រៃវែង ដែល​មាន​៤ពិន្ទុ រួមទាំង​ក្រុមអគ្គិសនី​កម្ពុជា ដែល​មាន​៣ពិន្ទុ បាន​ធ្លាក់ចេញពីការ​ប្រកួតនេះ​ ដោយ​ស្វ័យ​ប្រវត្តិ​ហើយ បើទោះបីជា​ក្រុមទាំង​នេះ នៅសល់ការ​ប្រកួតទៀត​ក៏​ដោយ៕

បឹងកេត

ក្រុមបឹងកេត

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម