ក្រុមលីគកំពូល ចំនួន៥ សុទ្ធតែ​ឈ្នះ នៅថ្ងៃ​បើក​ឆាក ប៉ុន្តែ ​អង្គរថាយហ្គឺរ បាន​ចាញ់ ISI លើ​ទឹក​ដី​ខ្លួនឯង

ណាហ្គា

សមាជិក​ក្រុម​លីគកំពូល​កម្ពុជា ឆ្នាំ​២០២២ ចំនួន​៥ សុទ្ធតែ​ទទួលបានជ័យជម្នះ ក្នុង​ការ​ប្រកួតបើក​ឆាក​​ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ​២០២៣ (Cambodian League Cup 2023) ប៉ុន្តែ​ក្រុមអង្គរថាយហ្គឺរ បានចាញ់​ក្រុម​លេខ​២​លីគ​២ ឆ្នាំ​២០២២ ISI ដង្កោសែនជ័យ នៅលើ​ទឹក​ដី​ខ្លួន។

សម្រាប់ការ​ប្រកួត​ប្រជែង​រវាងក្រុម​ឈរ​នៅពូល​A កាលពី​ថ្ងៃសៅរ៍ ក្រុម​ម្ចាស់​ផ្ទះ​ទាំង​៣​ក្រុម ដែលជាសមាជិក​លីគកំពូលកម្ពុជា ឆ្នាំ​២០២២ រួមមាន​វិសាខា កងយោធពលខេមរភូមិន្ទ (ទ័ព) និង​ក្រុម​គីរីវង់សុខសែនជ័យ សុទ្ធតែ​ដណ្តើមបាន​៣ពិន្ទុ​ដូចគ្នា ដោយ​ក្រុមទាំង​៣នេះ សុទ្ធតែ​បានដាក់កីឡាករ​បរទេស​ឱ្យ​ចូល​លេង​ដូចគ្នា។

Category Top

លីគខាប់២០២៣

ក្រុម​វិសាខា ដែល​បាន​ប្រើកីឡាករ​បរទេស​គ្រប់​៥នាក់​នោះ បាន​យក​ឈ្នះក្រុម​សម្ព័ន្ធ​របស់​ខ្លួន គឺ​ព្រៃវែង ក្នុង​លទ្ធផលត្រឹម ២-១ ចំណែកក្រុមទ័ព បាន​យក​ឈ្នះ​ក្រុមលេខ​១​លីគ​២ ឆ្នាំ​២០២២ អគ្គិសនីកម្ពុជា រហូត​ដល់ ៤-០ ហើយ​គិរីវង់ ដែល​ទើបបាន​ធ្លាក់ចេញពី​លីគកំពូល បាន​យក​ឈ្នះក្រុមកោះកុង ២-០។

យ៉ាង​ណាមិញ សម្រា​ប់ការ​ប្រកួត​ប្រជែង​ចំពោះ​ក្រុម​ឈរ​នៅពូល​B កាលពី​ថ្ងៃអាទិត្យ​វិញ ក្រុម​ភ្នំពេញក្រោន នៅតែរក្សាបានភាព​ខ្លាំង ក្នុងនាមជាម្ចាស់​ផ្ទះ ដោយពួកគេ បាន​យក​ឈ្នះក្រុម​សូលទីឡូអង្គរ ២-០ ចំណែក​ណាហ្គាវើលដ៍ ក៏បានផ្តល់​ភាព​រីក​រាយ សម្រាប់​អ្នកគាំ​ទ្រ​របស់​ខ្លួន នៅកីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ផងដែរ តាម​រយៈការ​យក​ឈ្នះនគរបាល​ជាតិ ៣-០។

ប្រកួតលីគខាប់

ផ្ទុយពីនេះ​ក្រុម​អង្គរថាយហ្គឺរ បានជួបការ​បរាជ័យ នៅលើទឹក​ដីខ្លួនឯង ដោយពួកគេ​បានចាញ់​ក្រុម​កំពុង​ឡើង​ជើង ISI ដង្កោសែន​ជ័យ ៤-២។ តែទោះបីជា​យ៉ាង​ណា សម្រាប់ការ​ប្រកួត Cambodian League Cup 2023 នេះ  អង្គរថាយហ្គឺរ មិនបាន​ប្រើ​កីឡាករ​បរទេស​នោះ​ទេ ខណៈ ISI ដែល​ត្រូវ​ឡើង​ទៅលេង​នៅលីគកំពូល​កម្ពុជា ឆ្នាំ​២០២៣នេះ គឺ​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ និងបានដាក់កីឡាករបរទេស​៣នាក់ ឱ្យ​ចូលលេង នៅក្នុង​ព្រឹត្តិការណ៍ ដែល​រៀបចំ​ឡើងដោយ​ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរលីគ (CPL) នេះដែរ៕

sotilo

ភ្នំពេញក្រោន

គិរីវង់

ក្រុមកោះកុង

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម