ក្រុម​យុវនារី​កម្ពុជា បាន​ធ្វើដំណើរ​ទៅលើ​ទឹកដី​ ដែលពួកគេត្រូវ​ដុសខាត់ចំណេះ ជំនាញ និង​សមត្ថ​ភាព

ក្រុមនារីបឹងកេត

ក្រុមកីឡាការិនីអាយុក្រោម១៧ឆ្នាំរបស់កម្ពុជា បានធ្វើដំណើរទៅដល់ទីក្រុង Tokyo នៃប្រទេស​ជប៉ុន កាលពី​ម្សិលមិញ ហើយពួកគេបាន​ធ្វើការសម្រាកនៅទីនោះ១ ថ្ងៃ មុនបន្តដំណើរទៅ​កាន់ទីក្រុង Okinawa ដើម្បីចូលរួមព្រឹត្តិការណ៏ Japan-ASEAN U-17 Women’s Football Tournament 2023

ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់ពី​សំណាក់​ប្រធាន​ក្លិប​បឹងកេត លោក​ស្រី ពុធ ធីតា ដែល​ជាគណៈកម្មាធិការ​​ប្រតិបត្តិ​១រូប​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា គឺ​ក្រុម​កីឡាការិនី​អាយុ​ក្រោម​១៧​ឆ្នាំ​របស់​កម្ពុជា​ទាំង​នេះ នឹងត្រូវ​រួម​ព្រឹត្តិការណ៍​ខាង​លើ ដែល​នឹង​ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ។

Category Top

ក្រុមកីឡាការិនី

សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះការប្រកួតបាល់ទាត់នារីជប៉ុន-អាស៊ាន Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament នៅទីក្រុង Okinawaនេះ  ប្រទេសជប៉ុន មិន​ផ្តោត​ខ្លាំង​ទៅលើការ​ប្រកួតប្រជែង​យកពាន​អ្វីជា​ធំ​នោះ​ទេ ប៉ុន្តែ​គោលដៅសំខាន់ ដែល​ជប៉ុន បង្កើត​ព្រឹត្តិការណ៍នេះ គឺ​ដើម្បី​​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ពង្រឹង​សមត្ថភាព​គ្នារវាង​យុវជន នៅ​ក្នុង​ប្រទេសជប៉ុន ជា​មួយយុវជន នៅ​តាម​​បណ្តា​ប្រទេសក្នុង​តំបន់​អាស៊ាន។

តាម​រយៈ​គំនិត​ផ្តួច​ផ្តើមដ៏​ល្អ​​របស់​ប្រទេសជប៉ុន គឺ​ក្រុម​បាល់​ទាត់នារី​អាយុ​ក្រុម​១៧ឆ្នាំ​របស់បឹងកេត ដែល​ត្រូវបាន​ជ្រើស​រើស​ឱ្យ​ចូល​រួម​ព្រឹត្តិការណ៍​នេះ​តំណាង​ឱ្យ​កម្ពុជា នឹង​ទទួល​បានទាំង​បទពិសោធន៍ ចំណេះដឹង និងបំនិនជីវិត​ល្អៗ​បន្ថែម​ទៀត ព្រោះ​ក្រៅ​ពី​ការ​ប្រកួត​ផ្លាស់ប្តូរ​បច្ចេក​ទេស ពួកគេ ក៏​នឹង​ត្រូវធ្វើ​ការ​ហ្វឹក​ហាត់​ជាមួយ​គ្រូ​ជំនាញៗ​នៅ​ទី​នោះ និងការ​ផ្លាស់ប្តូរ​វប្បធម៌​ប្រពៃណី​ និងចំណេះ​ដឹងផ្សេងៗ​ទៀត ​រវាង​ក្រុម​ចូល​រួម​ទាំង​អស់​ផងដែរ ជាពិសេសជាមួយ​​ក្រុម​យុវជន និង​ប្រជាជន​របស់​ជប៉ុន ដែល​ជា​ម្ចាស់​ផ្ទះ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម