ក្រុម​ម្ចាស់​​ជើង​ឯក​បារាំង ធ្វើ​ដំណើរ​ដល់​ប្រទេស​កាតា ហើយ

France

ក្រុម​ម្ចាស់​ជើង​​ឯក​ពិភព​លោក​បារាំង បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កាតា ហើយ កាលពីថ្ងៃពុធ ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​ក្លាយ​ជា​ក្រុមដំបូង​គេ ដែល​អាច​ការ​ពារ​ពាន World Cup យ៉ាង​ជោគ​ជ័យ បើ​គិត​ចាប់​តាំងពី​ប្រេស៊ីល ធ្វើ​បានសម្រេច​ ក្នុងឆ្នាំ​១៩៦២​។

ខ្សែ​ប្រយុទ្ធ Kylian Mbappe របស់​ក្លិប Paris Saint-Germain គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោមកីឡាករ ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​នឹងក្រុមបារាំង​។ សមា​ជិក​១០នាក់​ពីក្រុម​ឈ្នះពាន World Cup ឆ្នាំ​២០១៨ វិល​ទៅ​ចូលរួម​ជាមួយនឹងក្រុម​របស់​ខ្លួន​វិញ ក្នុងនោះ​រាប់​បញ្ចូល​ទាំង Mbappe ប្រធានក្រុម Hugo Lloris និង​ខ្សែ​ប្រយុទ្ធ Antoine Griezmann ផងដែរ​។

Category Top

Mbappe

ប៉ុន្តែ ក្រុមម្ចាស់​ការ​ពារ​ជើង​ឯក​មួយនេះ ដែល​ស្ថិតក្នុង​ពូល​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី ដាណឺម៉ាក និង​ទុយនីស៊ី​នោះ​នឹង​អវត្តមាន​តារាឆ្នើម Paul Pogba និង N’Golo Kante​។

Karim Benzema ដែលជាម្ចាស់​បាល់មាស Ballon d’Or និង​បាន​អវត្ត​មាន​ការ​ប្រកួត​ជាច្រើន​សម្រាប់​ក្រុម Real Madrid នៅ​រដូវកាល​នេះ ដោយ​សារ​តែ​របួស​នោះ ក៏​នឹង​បង្ហាញខ្លួន​ក្នុង World Cup ជាលើក​ដំបូងផង​ដែរ បើ​គិ​ត​ចាប់​តាំងពីឆ្នាំ​២០១៤​៕

ប្រភព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម