ក្រុម​ភ្នំពេញក្រោន វាយ​បក​ដណ្តើម​យក​លេខ​១​ពីណាហ្គា ខណៈ​ខ្សែ​ប្រយុទ្ធ Marcus Haber រក​​បាន​​៣​គ្រាប់​ ជា​លើក​ទី​២

សិង្ហក្រហម

ក្រុម​សិង្ហក្រហម ភ្នំពេញក្រោន បានប្រើឱកាស​នៃ​ការ​ប្រកួត​តង់ទី​២ ដើម្បី​វាយបក​យក​ឈ្នះក្រុមម្ចាស់​ផ្ទះ ណាហ្គាវើលដ៍ ក្នុងការ​ប្រកួតពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣​ (Cambodian League Cup 2023) ចំណែក​ខ្សែ​ប្រយុទ្ធ​កាណាដា Marcus Haber អាចរក​បាន​៣​គ្រាប់ ជា​លើកទី​២ ក្នុង​ពេល​ក្រុមព្រះខ័នរាជាស្វាយរៀង បាន​លត់​ក្រុម​នគរបាលជាតិ ៥-១ រីឯ​ក្រុមសូលទីឡូងអង្គរ ក៏​រក​ឃើញ​ជ័យជម្នះ​ជា​លើកដំបូង របស់​ខ្លួន​ផងដែរ។

តាម​រយៈការ​ប្រកួត នៅកីឡដ្ឋាន​ខេត្តកំពង់​ស្ពឺ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ ណាហ្គាវើលដ៍ អាច​ទម្លុះសំណាញ់ទី​ក្រុម​ភ្នំពេញក្រោន បាន​មុន តាម​រយៈ​គ្រាប់បាល់​របស់ខ្សែ​ប្រយុទ្ធ Cristian នៅនាទីទី​២៣ ប៉ុន្តែ​នៅក្នុងតង់ទី​២ ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់កូឡុំប៊ី Nieto បាន​ជួយ​ឱ្យ ភ្នំពេញក្រោន តាមស្មើ​វិញ នៅនាទីទី​៥៣។

Category Top

ក្រុមភ្នំពេញក្រោន

ជាមួយគ្នា​នេះ ​ការ​បង្កើតកំហុស​របស់​ក្រុមណាហ្គាវើលដ៍ នៅក្នុងតំបន់​គ្រោះ​ថ្នាក់ខ្លួនឯង នាំ​ឱ្យ​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​១១ម៉ែត្រ ទៅ​ឱ្យក្រុមភ្នំពេញក្រោន ហើយ Neito ដដែល ជា​អ្នកស៊ុតបាន​សម្រេច នៅនាទីទី​៧០ ដើម្បី​ជួយ​ឱ្យ ភ្នំពេញក្រោន ឈ្នះ​ណាហ្គាវើលដ៍ ២-១។

តាម​រយៈ​លទ្ធផលនេះ ក្រុម​ភ្នំពេញ​ក្រោន បាន​ឡើង​ទៅ​ឈរ​នៅលេខ​១​ប្រចាំពូល​B ជាបណ្តុះ​អាស​ន្ន ដោយ​មាន​១២ពិន្ទុ​ពេញ ជាមួយការ​ឈ្នះ​ទាំង​៤​លើក​ជាប់ៗ​គ្នា ចំណែកក្រុមណាហ្គាវើលដ៍ បាន​ធ្លាក់ពីលេខ​១ មក​ឈរ​នៅលេខ​២​វិញ ជាបណ្តោះអាសន្ន ដោយមាន​១០ពិន្ទុ​ដដែល។

ក្រុមណាហ្គាវើលដ៍

ទន្ទឹម​នឹងនេះ ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​លត់​ក្រុម​នគរបាលជាតិ រហូត​ដល់ ៥-១ ហើយជាមួយ​ជ័យជម្នះ​នេះ ខ្សែ​ប្រយុទ្ធ​ឆ្នើមរបស់កាណាដា Marcus Haber រក​បាន​៣​គ្រាប់​តែម្នាក់​ឯង ជាលើក​ទី​២ នៅនាទីទី​៤៥+១ ទី ៥៦ និងទី​៨៥ ចំណែក​ខ្សែ​ប្រយុទ្ធ​កូនខ្មែរ-អាមេរិក នីកូឡាស់ ក៏​រក​បាន​១​គ្រាប់​ផងដែរ នៅនាទីទី៥៤ ខណៈ​១​គ្រាប់ទៀត ជាការ​ស៊ុត​បញ្ចូល​ទី​របស់ ណារ៉ុង កក្កដា នៅនាទីទី​៨១ រីឯ​១​គ្រាប់​របស់​ក្រុមនគរ​បាលជាតិ រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ នួន បូរី ដោយការ​ស៊ុតបាល់ពិន័យ​១១ម៉ែត្រ បាន​សម្រេច នៅនាទីទី​៧៦។

ជាមួយ​ការ​ដណ្តើម​បាន​៣ពិន្ទុ​នេះ ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​ឡើង​ទៅ​ឈរ​នៅលេខ​៣ ដោយ​មាន​៧ពិន្ទុ ច្រើនជាងក្រុមអាយអេសអាយដង្កោសែនជ័យ ១ពិន្ទុ​វិញ ព្រោះ​កាលពី​ម្សិលមិញ​នេះ ក្រុមមាន​៦ពិន្ទុ ​អាយអេសអាយដង្កោសែន​ជ័យ បាន​ចាញ់​ក្រុម​មិន​ដែល​ឈ្នះ សូលទីឡូអង្គរ ៣-២ ក្នុង​ទឹក​ដី​ខ្លួន​ឯង។ តាម​រយៈ​លទ្ធផលនេះ ក្រុមស្វាយរៀង នៅមាន​ភាគរយ​ច្រើន​ ក្នុងការ​ប្រជែង​យក​លេខ​២ ពីណាហ្គាវើលដ៍ ព្រោះពេលនេះ ណាហ្គា នៅសល់​១ប្រកួត​ទៀត​ទេ ខណៈ ស្វាយរៀង នៅសល់​២​ប្រកួត៕

 

Neito

កីឡាករស្វាយរៀង

Haber

ក្រុមព្រះខ័នរាជស្វាយរៀង

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម