ក្រុមព្រៃវែង ទម្លាក់ បឹងកេត តែ ភ្នំពេញក្រោន និងវិសាខា សុទ្ធតែឈ្នះបានកៅអីឡើងទៅវគ្គបន្ត

ព្រៃវែង

ក្តីសង្ឃឹមដ៏តិចតួច ក្នុងការប្រជែងស្វែងរកឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ (Cambodian League Cup 2023) របស់ក្រុមបឹងកេត ត្រូវបានកាត់ផ្តាច់ ក្រោមស្នាដៃក្រុមព្រៃវែងអេហ្វស៊ី កាលពីថ្ងៃអាទិត្យ ប៉ុន្តែក្រុមវិសាខា និងភ្នំពេញក្រោន នៅតែរក្សាបាននូវកំណត់ត្រាមិនស្គាល់ការចាញ់ ដើម្បីឈ្នះកៅអី ឡើងទៅវគ្គបន្ត ដោយស្វ័យប្រវត្តិ ទោះនៅសល់១ប្រកួតទៀត ក្នុងដៃ។

សម្រាប់ការប្រកួតជម្រុះតាមពូល ប្រចាំសប្តាហ៍ទី៦ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមបឹងកេត ដែលគេរំពឹងថា នឹងអាចយកឈ្នះក្រុមម្ចាស់ផ្ទះ ព្រៃវែងអេហ្វស៊ី ដើម្បីបង្កើតបានឱកាស ប្រជែងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ គឺពួកគេ មិនអាចធ្វើបានឡើយ ដោយពួកគេ បានចាញ់ក្រុមម្ចាស់ផ្ទះ ៤-២ ហើយលទ្ធផលនេះ បានបញ្ជាក់ថា បឹងកេត ដែលមាន៦ពិន្ទុដដែលនោះ បានធ្លាក់ចេញពីការប្រកួតនេះហើយ ចំណែកក្រុមព្រៃវែង ក៏គ្មានឱកាសដូចគ្នា។

Category Top

បឹងកេត

ផ្ទុយពីនេះសម្រាប់ការប្រកួតជម្រុះប្រចាំពូលAនេះដែរ ក្រុមវិសាខា បានយកឈ្នះក្រុមម្ចាស់ផ្ទះកោះកុងអេហ្វស៊ី ត្រឹម ១-០ ទាំងលំបាក ហើយការឈ្នះជាលើកទី៥នេះ បានជួយឱ្យពួកគេ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ដោយមាន១៥ពិន្ទុពេញ ជាមួយការនៅសល់១ប្រកួតទៀត ក្នុងដៃ។

ចំណែកក្រុមគិរីវង់សុខសែនជ័យ បានត្រឹមស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ហើយការទទួលបាន១ពិន្ទុបន្ថែមនេះ វាជួយឱ្យ គិរីវង់ បន្តឈរនៅលេខ២ ប៉ុន្តែការមានត្រឹម១០ពិន្ទុ វានៅមិនទាន់បានជួយឱ្យក្រុមមកពីខេត្តតាកែវមួយនេះ អាចឈ្នះកៅអី ឡើងទៅវគ្គបន្ត នៅឡើយទេ ពោលពួកគេ នៅសល់គូប្រកួត១ទៀត គឺក្រុមកងយោធពលខេមរភូមិន្ទ ដែលពេលនេះ មាន៩ពិន្ទុ និងសល់១ប្រកួតដូចក្រុមគិរីវង់ ដែរ ហេតុនេះ ការប្រកួតដណ្តើមយកកៅអីទី២របស់ក្រុមទាំង២នេះ ត្រូវបញ្ជាក់ តាមរយៈការប្រកួតលើកទី៦ចុងក្រោយ នៅសប្តាហ៍ក្រោយ។

វិសាខា

ដោយឡែក សម្រាប់ការប្រកួតប្រជែងនៅពូលB វិញ ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះ អាយអេសអាយដង្កោសែនជ័យ ១-០ ទាំងលំបាក ប៉ុន្តែវាជាជ័យជម្នះយ៉ាងរំភើប សម្រាប់ក្រុមសិង្ហក្រហម ដើម្បីជួយឱ្យពួកគេ ឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ១ប្រចាំពូលនេះ ជាមួយការឈ្នះទាំង៥ប្រកួត និងសល់១ប្រកួតទៀត នៅក្នុងដៃ។

ជាមួយគ្នានេះ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ សូលទីឡូអង្គរ ៤-០ ហើយជ័យជម្នះនេះ បានជួយឱ្យពួកគេ ឡើងទៅឈរនៅលេខ២ប្រចាំពូលនេះ ដោយមាន១០ពិន្ទុ ស្មើជាមួយក្រុមណាហ្គាវើលដ៍ ហើយក្រុមទាំងពីរនេះ ក៏នឹងត្រូវយកការប្រកួតលើកទី៦ចុងក្រោយ ដើម្បីប្រជែងគ្នាយកឱកាសឡើងទៅប្រកួតវគ្គបន្តផងដែរ ខណៈក្រុមផ្សេងទៀត បានធ្លាក់អស់ហើយ៕

កីឡាករវិសាខា

ភ្នំពេញក្រោន

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម