ក្រុម​ប្រដាល់សកលកម្ពុជា បានបំបែក​កំណត់ត្រា ឈ្នះមេដាយជើងឯកអាស៊ី  និងត្រៀម​វ៉ៃ​​យក​​មេដាយមាស

សកម្មភាពប្រដាល់

​ក្រុម​កីឡាករ​ប្រដាល់​​សកល​ជម្រើសជាតិកម្ពុជា បានរក​ឃើញ​ជ័យជម្នះ​យ៉ាង​សំខាន់​របស់​​​ខ្លួន គឺ​ការ​ដណ្តើមបានមេដាយ​កម្រិតអាស៊ី ជា​លើកដំបូង ដើម្បី​ជួយ​ឱ្យសហព័ន្ធ​កីឡា​​ប្រដាល់សកល​កម្ពុជា អាចបំបែកកំណត់ត្រា​ថ្មី បន្ទាប់ពីពួកគេ បានទន្ទឹង​រង់ចាំ​អស់រយៈ​ពេល​​​ជា​​ច្រើន​ទសវត្សរ៍។

ការបំបែក​កំណត់ត្រា​ឈ្នះមេដាយកម្រិតអាស៊ី ជា​លើក​ដំបូងនេះ បានកើតមាន​ឡើង នៅ​ក្នុង​ការ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​អាយុ​ក្រោម ២២ឆ្នាំ (ASBC Asian U22 Boxing Championships) ឆ្នាំ​២០២៣ ដែលកំពុងដំណើរការ នៅទីក្រុងបាងកក ប្រទេស​ថៃ បន្ទាប់ពី​កីឡាករ​ជម្រើសជាតិកូនខ្មែរ-អ៊ូសបេគីស្ថាន​ រ៉ាចាពៅ អាប់ឌុលឡា (RAJAPOV ABDULLA) បាន​ឡើងទៅកាន់វគ្គ​ផ្តាច់ព្រ័ត្រ ហើយកីឡាករ ពេញ វណ្ណថង បាន​ឈ្នះមេដាយសំរឹទ្ធ​នោះ។

Category Top

ការវាយលុករបស់កីឡាករកម្ពុជា

សម្រាប់​ការប្រកួតនេះ កីឡាករ ពេញ វណ្ណថង ដែលបាន​ចាប់ឆ្នោត​ឡើង​ទៅ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិនោះ បាន​ប្រកួតចាញ់កីឡាករកាហ្សាក់ស្ថាន Serik Abzal ដោយពិន្ទុជាឯក​ច្ឆន្ទ ៥-០ ​និងទទួលបានមេដាយសំរឹទ្ធ ក្នុងទម្ងន់​៦៧​គីឡូក្រាម។

ចំណែក​ រ៉ាចាពៅ អាប់ឌុលឡា ដែលបានចាប់ឆ្នោត​ឈរនៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ​ដែរ​នោះ បាន​យក​ឈ្នះ​កីឡាករ​កៀហ្ស៊ីស៊ីស្ថាន Toktosun Uulu Bakyt ដោយពិន្ទុមិនឯកច្ឆន្ទ ៣-១ ក្នុង​ទម្ងន់​៩២គីឡូក្រាម ហើយ​ រ៉ាចាពៅ អាប់ឌុលឡា ក៏​ត្រូវ​បាន​គូប្រកួត​​ដាល់​ឱ្យ​មានរបួស នៅលើ​ភ្នែកខាងស្តាំង​ផងដែរ។

ក្រុមប្រដាល់សកលកម្ពុជា

ជាមួយជ័យជម្នះ​នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រនេះ រ៉ាចាពៅ អាប់ឌុលឡា ​នឹង​ឡើង​ទៅជួប​​ជនរួមជាតិអ៊ូបេគីស្ថាន​ដូចគ្នា គឺ​កីឡាករ Tokhirov Nusra Tbek នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​យកមេដាយមាស និងមេដាយប្រាក់ នៅថ្ងៃទី​២៦ ខែមករា ខណៈ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Tokhirov Nusra Tbek បាន​យក​ឈ្នះ​កីឡាករកៀហ្ស៊ីស៊ីស្ថាន ដោយពិន្ទុដាច់ ៥-០។

ជុំវិញការ​ឈ្នះបានមេដាយកម្រិតអាស៊ីនេះ លោក ប៊ុន សុភ័ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​និយាយ​ថា៖​«សម្រាប់ការទទួលបានមេដាយសំរឹទ្ធ និង​ការ​បាន​ឡើង​ទៅកាន់វគ្គផ្ដាច់ព្រ័ត្ររបស់ រ៉ាចាពៅ វាបាន​ក្លាយជា​លទ្ធផល​ជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់សហព័ន្ធ ព្រោះ​យើងមិនធ្លាប់ទទួលបានមេដាយ​កម្រិតអាស៊ី ពីមុន​មក​នោះ​ទេ»។

ជើងខ្លាំងប្រដាល់សកល

លោក ប៊ុយ សុភ័ណ្ឌ បានបន្ថែម​ថា៖​ «វា​ជាការបំបែកកំណត់​ត្រា​​ប្រវត្តិ​សាស្ត្រ​ ដែល​សហព័ន្ធ​​​សម្រេច​បាន ហើយ​ជ័យជម្នះ​នេះ ជាការ​ជំរុញ​ទឹកចិត្ត​មួយ​ឱ្យ​​សហព័ន្ធ ​បន្ត​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បីឈាន​ទៅ​ទទួល​បាន​ជោគជ័យ ​សម្រាប់​ស៊ីហ្គេម ឆ្នាំ​​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ នាពេល​ដ៏​ខ្លី​ខាង​មុខនេះ»៕

កីឡាករប្រដាល់កម្ពុជា ទទួលជ័យជម្នះ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម