ក្រុមបាល់បោះរទេះនារីកម្ពុជា បន្តចាញ់ថៃ ដើម្បីឈ្នះត្រឹមមេដាយប្រាក់

women

ក្រុមកីឡាការិនីបាល់បោះរទេះកម្ពុជា នៅតែមិនអាចកែប្រែកំណត់ត្រាបាន តាមរយៈការបន្តចាញ់ក្រុមនារីថៃ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ លើវិញ្ញាសា ៥ ទល់ ៥ នាក់ កាលពីថ្ងៃពុធ ទី៧ ខែមិថុនា។ លទ្ធផលនេះ មានន័យថា ពួកគេ បានបន្តចាញ់ថៃ ក្នុងទឹកដីខ្លួនឯង ដូចការប្រកួតផ្តាច់ព្រ័ត្រ ក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី អ៊ីចឹងដែរ។

បើទោះបីជា ក្រុមកីឡាការិនីបាល់បោះរទេះកម្ពុជា បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការយកឈ្នះក្រុមនារីថៃ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ដែលធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីឈ្នះបានមេដាយមាស ១ ទៀត បន្ថែមទៅលើការឈ្នះបានមេដាយមាស លើវិញ្ញាសា ៣ ទល់ ៣ នាក់ ក៏ដោយ ប៉ុន្តែពួកគេ មិនអាចធ្វើបាន។

Category Top

dkd

ជាមួយលទ្ធផលនេះ បានជួយឱ្យក្រុមនារីថៃ នៅតែអាចការពារមេដាយមាសរបស់ពួកគេ បានសម្រេច ចំណែកក្រុមនារីកម្ពុជា បន្តឈ្នះមេដាយប្រាក់ដដែល គឺដូចគ្នាទៅនឹងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី អ៊ីចឹងដែរ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម