ក្រុម​បាល់​បោះបុរស​​ជិះ​រេទេះកម្ពុជា ដាក់​គោល​ដៅ​លើ​ការ​ឈ្នះមេដាយ ក្នុង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម

Men

ក្រុមបាល់បោះជិះរទេះបុរសរបស់កម្ពុជា បានដាក់ក្តីសង្ឃឹម ក្នុងការប្រជែងយកមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលធ្វើពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣នេះដែរ។

ការបង្ហាញក្តីសង្ឃឹមខ្ពស់​ក្នុងការ​ឈ្នះមេដាយ​ជាលើក​ដំបូងនេះ ត្រូវបានធ្វើឡើងដោយ លោក មុយ ស៊ឺ គ្រូបង្វឹកបាល់បោះជិះរទេះក្រុមជម្រើសជាតិកម្ពុជា នៅក្នុងអំឡុងពេលហ្វឹកហាត់ នៅសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

Category Top

Players

 

លោក មុយ ស៊ឺ បានគូសបញ្ជាក់ថា ៖ «សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ក្រុមបាល់បោះជិះរទេះបុរស បានត្រៀមខ្លួនរួចរាល់ ទាំងបច្ចេកទេស សម្ភារៈ កម្លាំងកាយ និងកម្លាំងស្មារតី ហើយយើង​បាន​ដៅបង្កើនមេដាយឱ្យបានបន្ថែម ជាពិសេសលើផ្នែកបាល់បោះបុរស ដែលមិនធ្លាប់ទទួលបានក្នុងអាស៊ានប៉ារ៉ាហ្គេម កន្លងមក»។

សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី ក្រុមបាល់បោះបុរសរបស់កម្ពុជា មិនទទួលបានមេដាយឡើយ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម