ក្រុមបាល់ទាត់នារីកម្ពុជា បានបង្កើតប្រវត្តិសាស្រ្តថ្មី ឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ក្រុមនារីសិង្ហបុរី

ក្រុមកីឡាបាល់ទាត់នារីកម្ពុជា បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម បន្ទាប់ពីពួកគេបានយកឈ្នះសិង្ហបុរី ១-០ ក្នុងការប្រកួតជម្រុះពូលB នៅកីឡដ្ឋានស្មាត RSN កាលរាត្រីថ្ងៃទី៦ ខែឧសភា ចំណែកក្រុមជម្រើសជាតិជាតិបុរសកម្ពុជា ត្រូវប្រកួតនៅយប់នេះ ដើម្បីបញ្ជាក់ពីភាគរយ ដែលពួកគេ ត្រូវឆ្ពោះទៅមុខ។

តាមរយៈការប្រកួតយ៉ាងស្វិតស្វាញ កាលពីយប់ម្សិលមិញនោះ កីឡាការិនី ពឿន គន្ធា ជាអ្នកស៊ុតប៉េណាល់ទីបានសម្រេច នៅនាទី៧៦ ក្រោយពេលដែលខ្សែការពារសិង្ហបុរី យកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់ ហើយនេះជាជ័យជម្នះលើកទី២របស់ក្រុមនារីកម្ពុជា បន្ទាប់ពីក្រុមតំណាងឱ្យកម្ពុជាមួយនេះ បានយកឈ្នះក្រុមជម្រើសជាតិឡាវ ២-០ កាលប្រកួតបើកឆាក ប្រចាំពូលBនេះ។

Category Top

បាល់ទាត់

ជាមួយការឈ្នះ២ប្រកួតជាប់ៗគ្នា និងមាន៦ពិន្ទុក្នុងដៃនេះ បានជួយឱ្យក្រុមនារីជម្រើសជាតិកម្ពុជា ទទួលបានឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ បើទោះបីជាពួកគេ នៅសល់១ប្រកួតក្នុងដៃទៀត ពោលគឺក្រុមកម្ពុជា នឹងត្រូវប្រកួតគ្នា ដណ្តើមយកលេខ១ ក្នុងពូលBនេះ ខណៈ ឡាវ និងសិង្ហបុរី ដែលចាញ់២ប្រកួតដំបូងដូចគ្នានោះ នៅសល់តែការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះ៕

ក្រុមសិង្ហបុរី

បាល់ទាត់នារី

ជម្រើសជាតិកម្ពុជា

ជម្រើសជាតិនារី

ក្រុមខ្លាំងកម្ពុជា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម