ក្រុមនារី បឹងកេត ទទួលបានឱកាសពិសេស សម្រាប់ការចេញ​ទៅប្រកួតនៅជប៉ុន តំណាង​ឱ្យកម្ពុជា

ការប្រកួត

ក្រុមបាល់​ទាត់​នារីបឹងកេត អាយុ​ក្រោម​១៧​ឆ្នាំ បាន​ទទួលឱកាស​ដ៏ពិសេសមួយ ដោយ​ពួកគេ ត្រូវបានជ្រើសរើសជា​ក្រុមតំណាង​ឱ្យ​កម្ពុជា សម្រាប់ត្រៀម​ទៅ​​ចូល​រួមការ​ប្រកួត​ Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament នៅប្រទេសជប៉ុន ក្នុងខែមីនា ខាង​មុខនេះ។

«ក្រុមកីឡាការិនីអាយុក្រោម១៧ឆ្នាំ របស់ក្លិបបាល់ទាត់បឹងកេត និងតំណាងឱ្យ​កម្ពុជា​ ចូលរួម​ការប្រកួត Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament នៅខេត្ត Okinawa ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣»។ នេះជាសេចក្តីប្រកាស​របស់​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពី​ពេល​ថ្មីៗនេះ។

Category Top

ប្រកួតបាល់ទាត់នារី

ក្រុម​នារីបឹងកេត អាយុ​ក្រោម​១៧​ឆ្នាំ ត្រូវបាន​បង្កើត​ឡើង ក្រោមគំនិត​ផ្តួចផ្តើម និងគ្រប់​គ្រង​ដោយ​ផ្ទាល់​ពីសំណាក់​ប្រធាន​ក្លិប​បឹងកេត អ្នកស្រី ពុធ ធីតា ហើយ​ក្រុមមួយនេះ បាន​នឹង​កំពុងហ្វឹក​ហាត់ និង​មានការ​ប្រកួតមិត្ត​ភាព​ក្នុងស្រុកជាបន្ត​បន្ទាប់​ផងដែរ ដើម្បី​ត្រៀម​ការ​ប្រកួត Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament នៅខេត្ត Okinawa ប្រទេសជប៉ុននេះ៕

ក្រុមនារីអាយុក្រោម១៧ឆ្នាំ

បញ្ជីឈ្មោះក្រុមនារីបឹងកេត

Team

អ្នកស្រី ពុធ ធីតា

Football Team

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម