ក្រុមនារីជម្រើសជាតិ​កម្ពុជា ចាប់ផ្តើមហ្វឹកហាត់ ត្រៀមការ​ប្រកួត​ពាន AFC U20 លើទឹក​ដី​ខ្លួនឯង

លោក ប្រាក់ វុទ្ធី

ក្រុម​បាល់ទាត់ជម្រើសជាតិនារីកម្ពុជា អាយុ​ក្រោម​២០​ឆ្នាំ បានចាប់ផ្តើមប្រមូល​ផ្តុំ​​ហ្វឹកហាត់ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទីហើយ ដើម្បី​ត្រៀម​​ការប្រកួតពានរង្វាន់ AFC U20 Women’s Asian Cup ដែល​នឹង​ត្រូវ​ធ្វើឡើង នៅដើម​ខែមីនា ខាង​មុខ​នេះ។

សម្រាប់ការ​ប្រកួត​ពាន​រង្វាន់​កម្រិត​អាស៊ី AFC U20 Women’s Asian Cup នេះ​កម្ពុជា បាន​សម្រេច​ធ្វើ​ជាម្ចាស់​ម្ចាស់​ផ្ទះ សម្រាប់ការ​ប្រកួតជម្រុះ ក្នុងពូល​G ដែល​មាន​៣​ក្រុម រួមមាន​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា មីយ៉ាន់ម៉ា និងក្រុម​ម៉ាឡេស៊ី ហើយ​កីឡដ្ឋាន​ស្មាតអអេសអិន របស់​ក្លិប​ភ្នំពេញ​ក្រោន នឹង​ក្លាយជាកន្លែងការ​ប្រកួត​ប្រជែង រវាង​ក្រុម​មកពី​តំបន់អាស៊ាន ទាំង​៣​ក្រុម​នេះ ដោយនឹង​ចាប់​ផ្តើម​ពី​ទី៨ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

Category Top

ក្រុមនារី

ចំពោះ​ការ​ប្រកួតនេះ ក្រុមជម្រើសជាតិ​កម្ពុជា មានពេលហ្វឹកហាត់ជុំគ្នាចំនួន​១៧​ថ្ងៃ ដោយ​បានចាប់ផ្តើម​តាំងពីថ្ងៃទី​១៩ ខែកុម្ភៈមក។ ការហ្វឹកហាត់នេះ ក្រោមការ​បង្វឹក​ដោយផ្ទាល់ពីសំណាក់​គ្រូ​បង្គោលជើង​ចាស់​លោក ប្រាក់ វុទ្ធី និងមាន​លោក ទុំ សារ៉ា ជាគ្រូជំនួយ ព្រមទាំង​មន្រ្តីបច្ចេក​ទេស​មួយចំនួន​ទៀត។

ក្រុមកីឡាការិនី​ទាំង​២៥នាក់ ដែលត្រូវបាន​កោះហៅនេះ នឹង​ធ្វើការ​ហ្វឹកហាត់ជុំគ្នា រហូត​ដល់​ជិត​ការ​ប្រកួត​តែម្តង ទើប​ធ្វើការ​ជ្រើសរើស​យក​២៣នាក់ សម្រាប់ចូលប្រកួត​ជាផ្លូវការ ដោយ​ក្នុង​នោះ​ក្រុមនារី​កម្ពុជា នឹង​ត្រូវ​ធ្វើការ​ប្រកួតបើក​ឆាក​ជាមួយក្រុម​នារីមីយ៉ាន់ម៉ា នៅ​ថ្ងៃទី​៨ និងជួបក្រុមនារីម៉ាឡេស៊ី នៅថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៣ ខណៈ​ក្រុមនារីប៉ាគីស្ថាន បាន​ដក​ខ្លួនចេញ ដែល​ធ្វើ​ឱ្យ​ពូល​Gនេះ នៅសល់​ត្រឹម​៣ ហើយ​ក្រុម​ទទួលបាន​លេខ​១ នឹង​ត្រូវឡើង​ទៅប្រកួតនៅជុំ​ទី​២ ជាបន្ត​ទៀត៕

ក្រុមនារីហ្វឹកហាត់

កីឡាការិនី

បញ្ជីឈ្មោះជម្រើសជាតិនារី

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម