ក្រុមនារី​កម្ពុជា បាន​រក​ឃើញជ័យជម្នះ ជា​​លើក​ដំបូង នៅ​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ជម្រើសជាតិកម្ពុជា

ក្រុមជម្រើសជាតិ​នារី​កម្ពុជា បានធ្វើឱ្យ​គ្រប់​គ្នា​មើលឃើញ​ថា ការ​ខិតខំប្រឹ​ងប្រែង​ហ្វឹក​ហាត់​អស់​រយៈពេលជាង​៦ខែ នៅប្រទេស​ចិន​របស់​ពួកគេ មិនអត់ប្រយោជន៍​នោះ​ទេ បន្ទាប់ពី​ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ បាន​រួម​គ្នា​យក​ឈ្នះក្រុម​នារី​ជម្រើសជាតិ​ឡាវ ២-០ ក្នុងការ​ប្រកួតបើក​ឆាក​ប្រចាំពូល​B នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ កាលពី​យប់មិញ។

ការ​រក​បាន​២​គ្រាប់​ សម្រាប់ការ​ប្រកួត​នៅ​កីឡដ្ឋាន​ស្មាតអអេសអិន ដ៏មានន័យ កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញនេះ វាជាការស៊ុត​បាល់​បញ្ចូល​ទី​ប្រកប​ដោយ​បច្ចេក​ទេស​របស់​ខ្សែ​ប្រយុទ្ធ យ៉ុន យ៉ើន តែម្នាក់ឯង ដោយ​ក្នុង​នោះ​គ្រាប់បាល់​ទី​១ រកបាន​នៅនាទីទី១១ ចេញពីការ​បញ្ចូន​បាល់​យ៉ាង​ល្អ​របស់​កីឡាការិនី ហុក សៅឌី ដែលមកពី​ក្លិប​ណាហ្គាវើលដ៍ដូចគ្នា។

Category Top

Cambodia

ចំណែកគ្រាប់បាល់​ទី​២ បាន​កើត​ឡើង នៅនាទីទី​៣៨ ដែល​ផ្តើម​​ចេញពី​​ម្ចាស់អាវ​លេខ​១០ សឿន វិផា បាន​ទាត់បាល់​បំផ្លោង​ពី​ចម្ងាយ ទម្លាក់​ឱ្យ យ៉ុន យ៉ើន ហើយម្ចាស់​អាវ​លេខ​៩​រូប​នេះ បាន​ប្រើ​ល្បឿន​រត់​ទៅ​ទទួលបាល់នោះ ពីការ​ដេញ​របស់​ខ្សែ​ការពារ​ក្រុមឡាវ រួចទាត់​ឆ្កឹះ​បាល់​​នោះ ពី​លើ​អ្នកចាំទី​ក្រុម​ឡាវ បញ្ចូល​ទីបាន​យ៉ាង​ល្អបំផុត។

បើទោះបីជា​ក្រុមនារី​ជម្រើសជាតិ​ឡាវ បានព្យាយាម​វាយសម្រុក​ខ្លាំង​ទៅលើ​ក្រុម​នារី​កម្ពុជា​វិញ ក្នុងបំណង​រក​បានគ្រាប់​បាល់​ត្រឡប់មក​វិញ ប៉ុន្តែ​ក្រុមម្ចាស់​ផ្ទះ បាន​ព្យាយាម​បិទ​បាន​យ៉ាង​ល្អ ហើយការ​ឈ្នះ​ក្រុម​ឡាវ ២-០ នេះ វា​បាន​ក្លាយជា​កំណត់ត្រា​ថ្មី សម្រាប់​ក្រុមនារី​កម្ពុជា ដែល​រក​បានជ័យជម្នះ​លើក​ដំបូង ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម នៅលើ​ទី​ខ្លួនឯង បន្ទាប់ពី​ពួកគេ បានចាញ់​ក្រុម​ហ្វីលីពីន ៥-០ និង​ចាញ់ម្ចាស់​ផ្ទះ​វៀតណាម ៧-០ សម្រាប់ការ​បង្ហាញ​ខ្លួន​លើក​ដំបូង ក្នុងស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម។

កីឡាការិនី

តាម​រយៈ​ជ័យជម្នះ​ដ៏​រំភើប​នេះ បាន​ធ្វើ​ឱ្យ​ក្រុមនារី​កម្ពុជា អាច​កើន​ភាគ​រយ​កាន់​តែខ្ពស់ ក្នុងការ​ស្វែង​រកឱកាស​ឡើង​ទៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ​មានន័យ​ថា ឱ្យ​តែ​ពួកគេ អាច​យក​ឈ្នះក្រុមនារី​សិង្ហបុរី សម្រាប់ជំនួប នៅ​ថ្ងៃទី​៦ ខែឧសភា គឺ​ក្រុម​នារី​កម្ពុជា នឹង​បាន​ឡើង​ទៅវគ្គ​បន្ត​ដោយ​ស្វ័យបប្រវត្តិហើយ ទោះបីជា​ទទួលបាន​លទ្ធផល​បែបណា សម្រាប់ការ​ជួបក្រុម​នារី​ក៏​ដោយ ព្រោះ​កាលពី​ម្សិលមិញ​នោះ​ដែរ ថៃ បាន​លត់​ក្រុមនារី​សិង្ហបុរី រហូត​ដល់ ៤-០ ដើម្បី​ឡើង​ទៅ​ឈរលេខ​១ ប្រចាំពូល​Bនេះ។

ចំណែក​ការ​ប្រកួត​បើក​ឆាក​ប្រចាំពូល​A ដែល​ត្រូវបាន​ធ្វើ​ឡើង នៅកីឡដ្ឋាន​ស្តាត​ចាស់ កាលពី​ថ្ងៃពុធ​នោះ​ដែរ ក្រុម​ម្ចាស់​មេដាយមាស​របស់​វៀតណាម បាន​លត់​ក្រុមនារី​ម៉ាឡេស៊ី ៣-០ ប៉ុន្តែ​ក្រុមនារីហ្វីលីពីន បាន​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ១-០ ហើយនេះក៏ជា​ការ​សម្រេច​ការ​សងសឹក​របស់​ក្រុម​មីយ៉ាន់ម៉ា មួយ​ផងដែរ ព្រោះការ​ដណ្តើម​យក​មេដាយ​សំរឹទ្ធ សម្រាប់​ស៊ីហ្គេម នៅ​វៀតណាម ក្រុមនារីហ្វីលីពីន បាន​យក​ឈ្នះក្រុម​មីយ៉ាន់ម៉ា ២-១៕

Lao Team

ជម្រើសជាតិឡាវ

Cambodia Women

ក្រុមបាល់ទាត់នារី

National Team

Cambodian flag

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម