ក្រុមជម្រើសជាតិបាល់​ទះ​ម៉ាឡេស៊ី លត់​កម្ពុជា ៣-០ ដើម្បី​បង្ហាញ​សាច់ដុំ មុនពេល​ស៊ីហ្គេម មក​ដល់

ក្រុមកម្ពុជា

ក្រុម​ជម្រើសជាតិបាល់​ទះ​ម៉ាឡេស៊ី បាន​បង្ហាញ​ឱ្យ​អ្នក​គាំ​ទ្រ ឃើញ​កាន់តែ​ច្បាស់​ថា ពួកគេ មិន​មែន​ជា​ក្រុម​ទន់ជ្រាយ ដែល​​រក​មិន​ឃើញ​ការ​ឈ្នះ​សោះ ដូចពេល​ប្រកួតស៊ីហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នោះ​ទេ បន្ទាប់ពី​ក្រុម​មួយ​នេះ បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​មេដាយសំរឹទ្ធ​របស់កម្ពុជា ជាមួយ​លទ្ធផល​មិន​ឱ្យ​តដៃរួច ៣-០ នោះ។

គេ​នៅចាំ​បាន​ថា សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ ដែល​ធ្វើ​នៅ​ទីក្រុងហាណូយ កាល​ពី​ខែឧសភា​ ឆ្នាំ​២០២២ ក​ន្លង​មកនេះ ក្រុមបាល់​ទះ​ម៉ាឡេស៊ី គឺជា​ក្រុមតែ​មួយគត់ ដែល​រក​មិន​ឃើញការឈ្នះ ​សូម្បី​មួយ​ប្រកួត ដោយ​ពួក​គេ បានចាញ់​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ព្រមទាំង​ក្រុម​ម្ចាស់​មេដាយមាស ឥណ្ឌូនេស៊ី និង​មីយ៉ាន់ម៉ា ក្នុង​លទ្ធផល​៣សិតដាច់ (៣-០) ដូចគ្នា សម្រាប់​ការ​ប្រកួត​ជម្រុះ​ប្រចាំពូល​ A។

Category Top

កីឡាករ វឿន វាសនា

តែទោះបីជា​យ៉ាង​ណា ការ​ឈ្នះ​ពានការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ Four-Nation Volleyball Cup នៅ​ម៉ាល់ឌីវ និង​ការ​យកឈ្នះ​លើ​ក្រុមជម្រើសជាតិ​បាល់​ទះ​កម្ពុជា ៣-០ ក្នុងការ​ប្រកួត​បើក​ឆាកពាន​រង្វាន់​មិត្ត​ភាព​អន្តរជាតិ Tri-Nation Volleyball Cup 2023 នៅ​លើ​ទឹក​ដី​​របស់​ពួក​គេ កាលពី​យប់មិញ​នេះ បានបង្ហាញ​ឱ្យ​ឃើញ​ថា ក្រុមម៉ាឡេស៊ី ពេលនេះ មានកម្រិត​លេង​ឡើង​ខ្លាំង​គួរ​ឱ្យកត់សម្គាល់ ចំពោះ​ការ​ត្រៀម​ខ្លួន​របស់ពួកគេ ចូល​រួមការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា នា​ខែឧសភា​នេះ។

តាម​រយៈ​ការ​ប្រកួត កាលពី​យប់​ថ្ងៃពុធ ម្សិលមិញ​នេះ អ្នក​គាំ​ទ្រ​កម្ពុជា បាន​បង្ហាញ​ការ​រីក​រាយ និងបាន​វាយ​តម្លៃថា ក្រុម​កម្ពុជា នឹង​អាច​យក​ឈ្នះ​ក្រុមម៉ាឡេស៊ី A សម្រាប់​ការ​ប្រកួត​បើក​ឆាក​នេះ បន្ទាប់ពី​កម្ពុជា អាចរក​បាន​គ្រាប់​បាល់​នាំ​មុខជាបន្ត​បន្ទាប់ចន្លោះពី​២ទៅ​៤គ្រាប់​​នោះ ប៉ុន្តែ​អ្វីៗ​បាន​ប្រែ​ប្រួល ក្នុងពេល​កម្ពុជា រក​បាន​១៨​គ្រាប់ ដោយ​ក្រុម​ម៉ាឡេស៊ី អាច​រក​បាន​គ្រាប់​តាមស្មើ និងនាំមុខ​វិញ។

ក្រុមបាល់ទះម៉ាឡេស៊ី

យ៉ាង​ណាក៏​ដោយ ក្រុម​កម្ពុជា អាច​រក​បានគ្រាប់បាល់​តាមស្មើក្រុម​ម៉ាឡេស៊ី ២២-២២ និង និងនាំ​មុខ ២៣-២២ វិញ ប៉ុន្តែ​ក្រុម​ម្ចាស់​ផ្ទះ អាច​រក​បាន​គ្រាប់​បាល់​តាមស្មើ ២៣-២៣ និង​នាំ​មុខ ២៤-២៣ ជាថ្មី ហើយជាមួយ​គ្រាប់បាល់ប្រដេញ​គ្នានេះ ម៉ាឡេស៊ី អាច​យក​ឈ្នះ​ក្រុមកម្ពុជា ជាមួយ​គ្រាប់បាល់ ២៨-២៦ ក្នុងការ​ប្រកួត​សិតទី១ យ៉ាងស្វិតស្វាញ​នេះ។ ចំណែកការ​ប្រកួត​សិតទី​២ ពួកគេ​បានបន្ត​យក​ឈ្នះ ២៥-២១ និងសិតទី​៣ កាន់តែឈ្នះដាច់ ជាមួយ​គ្រាប់​បាល់ ២៥-១២។

ជាមួយ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យក្រុម​ម៉ាឡេស៊ី A  កំពុងមាន​ភាគរយខ្ពស់ ក្នុង​ការ​ឡើង​ទៅកាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រោះការ​ប្រកួត Tri-Nation Volleyball Cup 2023 មានតែ​៤​ក្រុម​ទេ ប៉ុន្តែ​ក្រុម​កម្ពុជា​ក៏នៅមិនទាន់​អស់ឱកាស​ដូចគ្នា គឺ​ឱ្យ​តែពួកគេ អាច​យក​ឈ្នះក្រុមសិង្ហបុរី នៅ​ថ្ងៃទី៣០ ខែមីនា និង​ឈ្នះ​ក្រុម​ម៉ាឡេស៊ី B នៅ​ថ្ងៃទី៣១ ខែមីនា នោះ​ពួកគេ នឹង​អាចជួបក្រុមម៉ាឡេស៊ី A ជាថ្មី​ម្តង​ទៀត​បាន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ៕

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា

ក្រុមកីឡាកម្ពុជា

ទង់ជាតិកម្ពុជា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម