ក្រុមគ្រួសារបាល់ទាត់បឹងកេត បានស្រក់ទឹកភ្នែក និងដើរចេញពីកីឡដ្ឋានខេមបូឌានអ៊ែរវ៉េ ទាំងសោកសង្វេគ

គ្រួសារបឹងកេត

ថ្នាក់ដឹកនាំ ក្រុមគ្រូបង្វឹក និងកីឡាករ កីឡាការិនី ព្រមទាំងអ្នកគាំទ្រ ដែលជាគ្រួសារបាល់ទាត់របស់បឹងកេត បានសម្រក់ទឹកភ្នែក បង្ហាញពីភាពសោកស្តាយ និងអាឡោះអាល័យខ្លាំង នៅថ្ងៃដែលពួកគេ បានឈរ និងទស្សនាការប្រកួតចុងក្រោយ នៅលើទីលាននៃកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ខណៈកីឡដ្ឋាននេះ នឹងត្រូវប្រគល់ទៅឱ្យម្ចាស់ដីវិញ។

អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលក្លិបបឹងកេត និងអ្នកគាំទ្ររបស់ខ្លួន បានចាត់ទុកកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ជាផ្ទះរបស់ពួកគេ បន្ទាប់ពីកីឡដ្ឋាននេះ បានដាក់ឱ្យដំណើរការ នៅចុងឆ្នាំ២០១៩ ក្រោយចំណាយពេលសាងសងជាង១ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៨ ជាមួយការចំណាយខ្ទង់២លានដុល្លារ។
តែទោះបីជាយ៉ាងណា ការសុំតម្លើងថ្លៃជួលដីខ្ពស់ពេក ពីម្ចាស់ដី បានធ្វើឱ្យ ក្លិបបាល់ទាត់បឹងកេត ដែលមានលោកស្រី ពុធ ធីតា ជាប្រធាន អស់លទ្ធភាព និងបន្តការជួលទីតាំងនេះបន្តទៀត ដោយបានសម្រេកចាកចេញទាំងសោកស្តាយ និងអាឡោះអាល័យបំផុត ព្រោះអនុស្សាវរីយ៍ច្រើនណាស់ ទាំងសើច យំ ឈឺចាប់ និងការលើកពាន បានកើតមាន នៅកីឡដ្ឋាននេះ។

Category Top

ម្ចាស់ក្លិបបឹងកេត

ការបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ កាលពីថ្ងៃសៅរ៍ កន្លងមកនេះ វាបានក្លាយជាទស្សនីយភាពនៃការប្រកួតចុងក្រោយរបស់ក្រុមបឹងកេត នៅកីឡដ្ឋានខេមបូឌានអ៊ែរវ៉េ ហើយគ្រាប់គ្នា ជាពិសេសអ្នកស្រី ពុធ ធីតា បាននិយាយពាក្យលា ទៅកាន់អ្នកគាំទ្ររបស់ក្លិបមួយនេះ ទាំងស្រក់ទឹកភ្នែក ធ្វើឱ្យអ្នកគាំទ្រ និងអ្នកចូលរួមទាំងអស់ បង្ហាញអារម្មណ៍សោកសៅដូចគ្នា ព្រោះពួកគេ នឹងមិនអាចបានទស្សនាការប្រកួត នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ទៀតនោះទេ។

រូបភាពទាំងអស់ ដែលបានកើតបានមានឡើង កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ វាបានក្លាយជាការចងចាំចុងក្រោយ សម្រាប់ក្លិបបឹងកេត និងអ្នកគាំទ្ររបស់ខ្លួន ព្រោះកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដែលត្រូវបានសាងសង់ឡើង ដោយលំបាក ជាមួយការចំណាយទឹកប្រាក់អស់ចូល២លានដុល្លារនោះ នឹងត្រូវប្រគល់ទៅឱ្យម្ចាស់ផ្ទះដីវិញ ដែលគេចង់រក្សាទុក ឬក៏ត្រូវរុះរើពេលណា ក៏ស្រេចតែចិត្តគេ។ ចំណែក ក្លិបបឹងកេត នឹងត្រូវជួលទីលានផ្សេង ដើម្បីត្រៀមការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ តែមកដល់ពេលនេះ បឹងកេត នៅមិនទាន់រកបានជម្រកថ្មី នៅឡើយទេ។

លោកស្រី ពុធ ធីតា

ជាមួយការចាកចេញពីកីឡដ្ឋានខេមបូឌាអ៊ែរវ៉េនេះ លោកស្រី ពុធ ធីតា បានបង្ហោះសារបែបនេះថា៖ «នាងខ្ញុំ ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត តំណាងឱ្យថ្នាក់ដឹកនាំទាំងអស់របស់ក្លិប សុំទោសដល់អ្នកគាំទ្រយើងទាំងអស់គ្នា ដោយមិនអាចថែរក្សាផ្ទះរបស់យើងតទៅទៀតបាន ទាំងដែលមិនទាន់សាងសង់ស្តាតថ្មីបាន និងត្រូវជួលស្តាតក្នុងលីគកំពូលរបស់យើងមួយរយៈពេលសិន ។ ទោះបីយើងសាងនៅលើដីជួលមែន តែនេះ គឺជាផ្ទះយើង ដែលបានសាងមកដោយការស្រឡាញ់ធ្វើដោយបេះដូង កម្លាំងញើសឈាមរបស់យើង យើងម្នាក់ៗមិនមែនជាអ្នកមាន មិនមែនជាឧកញ៉ាអីទេ ពួកយើងគ្រាន់ជាម្ចាស់អាជីវកម្មរកស៊ី ត្រឹមត្រូវប្រកបដោយភាពស្មោះត្រង់ និងសុច្ចរិត»៕

អ្នកគាំទ្របឹងកេត

ក្រុមអ្នកគាំទ្រ

អ្នកគាំទ្រUltra

ក្រុមកោះកុង

កីឡាករបឹងកេត

លោក Felix

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម