ក្រុមគោព្រៃកម្ពុជា ចាប់​ផ្តើមសំលៀង​​កម្លាំង និង​គុណភាព​ប្រយុទ្ធ​ ត្រៀម​ការ​ប្រកួត AFF Mitsubishi Electric Cup

ជម្រើសជាតិកម្ពុជា

ក្រុមជម្រើសជាតិ​បាល់​ទាត់​កម្ពុជា បានចាប់​ផ្តើម​ធ្វើការ​ប្រមូល​ផ្តុំ​ជា​ផ្លូវការ កាលពី​ម្សិលមិញ ដើម្បី​សំលៀង​ ក៏​ដូចពង្រឹង​គុណ​ភាព​កម្លាំង និង​បច្ចេក​ទេស ដើម្បី​ត្រៀម​ចូល​រួមការ​ប្រកួត​មិត្ត​ភាព និង​ការ​ប្រកួត​ពានរង្វាន់​ AFF Mitsubishi Electric Cup 2022 ដែល​នឹង​ធ្វើចាប់ពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣។

សម្រាប់​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់នេះ គេ​នៅមិនទាន់​ឃើញ​វត្តមាន​អ្នក​ចាត់ការទូទៅ​​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់កីឡាករ​ខ្មែរ​-អាមេរិក ថេឡរ នីកូឡាសឌឿង រួមទាំង​កីឡាករ​ខ្មែរ-បារាំង កុក បូរីស បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ហើយ ហើយក៏បាន​បង្ហាញ​វត្ត​មាន​ នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ ថ្ងៃ​ដំបូង ជាមួយ​សមាជិក​ក្រុមចំនួន​២១នាក់​ទៀត កាលពី​ម្សិលមិញ​នោះ​ដែរ។

Category Top

កីឡាករជម្រើសជាតិ

ចំពោះ​អ្នក​ទស្សនា​កម្ពុជា ពិតជាចង់​ឃើញ​កីឡាករ ថេឡរ នីកូឡាសឌឿង បង្ហាញ​សមត្ថ​ភាព​ជាមួយក្រុមជម្រើសជាតិ​កម្ពុជា ជាថ្មី​ម្តង​ទៀត បន្ទាប់ពី​រូប​គេ ត្រូវបាន​កោះ​ហៅជា​លើក​ដំបូង ដើម្បី​ចូល​រួម​ប្រកួតមិត្តភាព​ជាមួយ​ក្រុម​ជម្រើសជាតិ​បង់ក្លាដែស កាលពី​ប៉ុន្មាន​ខែមុននេះ ហើយ​លើក​នេះ វាជា​លើកដំបូង​សម្រាប់ ឡរ នីកូឡាសឌឿង ដែលបាន​លេងជាមួយ កុក បូរីស និង ធារី ចន្ថាប៊ីន ដែលពួកគេ​ទាំង​៣នេះ បាន​ធំធាត់ នៅ​លើទឹក​ដី​ប្រទេស​មហាអំណាច​បារាំង និង​សហរដ្ឋអាមេរិក​ដូចគ្នា។

ជាមួយគ្នា​នេះ សម្រាប់​បេក្ខភាព ចំនួន​២១​នាក់​ទៀត ដែល​ត្រូវ​បាន​ជ្រើស​រើសឱ្យ​ចូល​រួម ជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា លើក​នេះ គឺ​សុទ្ធតែ​ជា​អ្នក​ដែល​មាន​គុណ​ភាព​ខ្ពស់ និង​បានបង្ហាញ​​សមត្ថ​ភាព​ញឹក​ញាប់ នៅក្នុង​ការ​ប្រកួតលីគកំពូល​កម្ពុជា ឆ្នាំ​២០២២នេះ គឺ​ខុសពី​ការ​ប្រមូល​ផ្តុំ​លើក​មុន។

ជម្រើសជាតិហ្វឹកហាត់

យ៉ាង​ណា​ក៏​ដោយ គេ​នៅមិនទាន់​ប្រាកដ​ថា សមាជិក​ក្រុម​គោព្រៃ​កម្ពុជា ទាំង​នេះ នឹង​ធ្វើបាន​ល្អ សម្រាប់​ការ​ប្រកួត​ពានរង្វាន់​ AFF Mitsubishi Electric Cup 2022 លើក​នេះ ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​ព្រឹត្តិការណ៍នេះ កម្ពុជា នឹង​ត្រូវ​​ធ្វើ​ម្ចាស់​ផ្ទះ ពេល​ជួប​ក្រុមហ្វីលីពីន សម្រាប់ការ​ប្រកួត​​បើក​ឆាកប្រចាំពូល​A​ នៅ​ថ្ងៃទី​២០ និងការជួបក្រុមប្រ៊ុយ​ណេ នៅថ្ងៃទី​​២៩ ខែធ្នូ ​នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ។

ប៉ុន្តែ​សម្រាប់​​ការ​​ប្រកួត​ជាមួយ​​ក្រុម​​ឥណ្ឌូនេស៊ី នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០២២ និង​ការប្រឈមជាមួយ​ក្រុម​ថៃ នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣ គឺ​កម្ពុជា ត្រូវ​ធ្វើដំណើរ​ទៅប្រកួត នៅ​លើទឹក​ដី​របស់ប្រទេសទាំង​២​នេះ​ ហើយ​នៅមុន​ការ​ប្រកួត​ពាន​រង្វាន់ AFF Mitsubishi Electric Cup 2022 នេះ ក្រុម​កម្ពុជា ក៏​ត្រូវ​ចេញ​ទៅ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​ក្រុម​ម៉ាឡេស៊ី នៅថ្ងៃទី​៩ ខែធ្នូ នេះ​ផងដែរ៕

ក្រុមកីឡាករ

គ្រូបង្វឹក និងកីឡាករ

ក្រុមកីឡាករជម្រើសជាតិ

ជម្រើសជាតិកម្ពុជាហ្វឹកហាត់

National Team

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម