ក្រុមគុនល្បុក្កតោ បានឈ្នះមេដាយ​ប្រាក់ ក្នុងការ​ប្រកួត​ពិភពលោក នៅ​កូរ៉េខាងត្បូង

ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិគុនល្បុក្កតោកម្ពុជា បាន​រួមគ្នា​ឈ្នះមេដាយប្រាក់​ លើ​វិញ្ញាសា​ជា​ក្រុម ពី​ការ​ប្រកួត​ក្បាច់គុនពិភពលោក (International Martial Arts Contest 2022) ដែល​ធ្វើ​នៅ​ប្រទេស​កូរ៉េខាងត្បូង។

តាមការ​ឱ្យ​ដឹង​របស់​គ្រូ​បង្វឹក លោក វី តារ៉ា បាន​ឱ្យ​ដឹង​ថា កីឡាករ អ៊ៃ សំអុន, គីម ទិត្យសុវឌ្ឈន:, ពេជ្រ ពន្លឺ, យ៉ឹម វុត្ថា, អោក រិតធានី និងកីឡាការិនី ស៊ិន សៀវសៀន, យស សញ្ចនា និង​កីឡាការិនី ពុធ ចាន់ឆវី ដែល​សម្តែង​ក្បាច់គុនល្បុក្កតោ ជាក្បាច់គុនតំណាងឱ្យ​ប្រទេស​នោះ បានទទួលជ័យជម្នះ តាម​រយៈការ​ដណ្តើម​បាន​មេដាយ​ប្រាក់​ជូនប្រទេសជាតិ។

Category Top

ក្រុមគុនល្បុក្កតោកម្ពុជា

ចំណែក​មេដាយមាស បាន​ទៅ​លើ​ក្រុម​ជម្រើសជាតិកូរ៉េខាងត្បូង ដែលជា​ម្ចាស់​ផ្ទះ រីឯ​ក្រុម​ជម្រើសជាតិ​ប៊ុលហ្គារី បាន​មេដាយ​សំរឹទ្ធ ហើយ​ប្រទេស​អ៊ូបេគីស្ថាន បាន​លេខ៤ និង​ក្រុម​កីឡាករ កីឡាការិនី​របស់អ៊ីរ៉ង់ បានជាប់ចំណាត់​ថ្នាក់លេខ​៥។

ទាក់​ទងការ​ចេញទៅប្រកួត​ក្បាច់គុន​ពិភព​លោកនេះ លោក អ៊ួ តារា បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត International Martial arts Contest ដែលរៀបចំឡើងដោយ សម្ព័ន្ធ​កីឡា​យុទ្ធសិល្ប៍ពិភពលោក ក្រោយការឧបត្ថម្ភរបស់អង្គការ​ UNESCO នេះ​ គឺជា​ព្រឹត្តិការណ៍​ការ​ប្រកួត​មួយ​ដែល ផ្តល់ឱកាសឱ្យ​ គុនល្បុក្កតោ បាន​បង្ហាញ​ពី​សក្តានុពល​នៃ​ក្បាច់​គុន​ព្រលឹង​ជាតិខ្មែរ តាមរយៈការប្រកួតនេះ៕

ម្ចាស់មេដាយប្រាក់

billboard

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម