ក្រុមខេត្តកំពង់ស្ពឺ រកឃើញជ័យជម្នះមុនគេ ស្របពេលពានសម្តេច ហ៊ុន សែន បានបង្កើនប្រាក់រង្វាន់

ក្រុមខេត្ត

ក្រុមមន្ទីរអយកខេត្តកំពង់ស្ពឺ បានកត់ត្រានូវជ័យជម្នះមុនគេ ពីការប្រកួតជម្រុះពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) ខណៈការប្រកួតនៅរដូវកាលថ្មីនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើនប្រាក់រង្វាន់ទាំងការប្រកួតថ្នាក់ខេត្ត និងថ្នាក់ជាតិ នៃពានរង្វាន់មួយនេះ។

សម្រាប់ការប្រកួតបើកឆាកប្រចាំពូល ក កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ក្រុមមន្ទីរអយកខេត្តកំពង់ស្ពឺ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ខេត្តកំពត ក្នុងលទ្ធផល ២-១ ហើយនេះជាជ័យជម្នះដំបូងគេ ដែលបានកើតមានឡើង នៅក្នុងការប្រកួតជម្រុះថ្នាក់ខេត្ត នៃពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាលថ្មីនេះ។ ជាមួយការដណ្តើមបាន៣ពិន្ទុ យ៉ាងរំភើបនេះ បានជួយឱ្យក្រុមមន្ទីរអយកខេត្តកំពង់ស្ពឺ ឡើងទៅឈរនៅលេខ១ប្រចាំពូល ក នេះជាបណ្តោះអាសន្ន ព្រោះការប្រកួតកាលពីម្សិលមិញនោះដែរ គឺក្រុមម្ចាស់ផ្ទះកំពតអេហ្វស៊ី បានត្រឹមស្មើ ១-១ ជាមួយក្រុមខេត្តព្រះសីហនុ ប៉ុណ្ណោះ។

Category Top

ហ៊ុនសែនខាប់ថ្នាក់ខេត្ត

ចំណែក នៅថ្ងៃពុធនេះ ជាការប្រកួតបើកឆាករវាងក្រុមឈរនៅពូល ខ ដោយក្នុងនោះ ក្រុមមន្ទីរអយកខេត្តកំពង់ចាម ត្រូវស្វាគមន៍ក្រុមមន្ទីរអយកខេត្តត្បូងឃ្មុំ ហើយក្រុមម្ចាស់ផ្ទះ មន្ទីរអយកខេត្តកំពង់ឆ្នាំង ត្រូវប៉ះក្រុមខេត្តស្វាយរៀង នៅរសៀលម៉ោង៣:៣០ ដូចគ្នា ខណៈការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣នេះ មានការបង្កើនប្រាក់រង្វាន់ទាំងការប្រកួតថ្នាក់ខេត្តនេះ និងថ្នាក់ជាតិ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះថ្នាក់ខេត្ត ក្នុងឆ្នាំនេះ មានក្រុមចូលរួមចំនួន២០ ដោយបានបែងចែកការប្រកួតជា៤ពូល ក្នុងនោះពូលក មានក្រុមម្ចាស់ជើងឯកថ្នាក់ខេត្តឆ្នាំ២០២២ ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តកែប, កំពត អេហ្វស៊ី, ខេត្តព្រះសីហនុ និងមន្ទីរអយក ខេត្តកំពង់ស្ពឺ។ រីឯពូល ខ មានខេត្តកណ្ដាល, មន្ទីរអយក ខេត្តកំពង់ចាម, មន្ទីរអយកខេត្តកំពង់ឆ្នាំង, មន្ទីរអយក ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។

ពានសម្តេច

ចំណែកពូលគ មានក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់, យុវជនខេត្តបាត់ដំបង, សូហ្វីយ៉ាប៉ៃលិន, ខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ ហើយពូលឃ មានក្លិបបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ, ព្រះវិហារអេហ្វស៊ី, មន្ទីរអយក ខេត្តសៀមរាប, អធិរាជដំរីឦសាន ខេត្តរតនគិរី និងសមាគមកីឡា ខេត្តមណ្ឌលគិរី។

ចំពោះរូបមន្តការប្រកួតវិញ គឺក្រុមទទួលបានលេខ១ និងលេខ២ នៅតាមពូលទាំង៤ នឹងត្រូវឡើងទៅប្រកួតនៅវគ្គ៨ក្រុមចុងក្រោយ រួចយកក្រុមឈ្នះ ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ហើយក្រុមបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតថ្នាក់ខេត្តនេះ នឹងទទួលបានកៅអី ឡើងទៅប្រកួតនៅថ្នាក់ជាតិ ជាមួយក្រុមលេងនៅលីគ២ និងលីគកំពូល ជាបន្តទៀត៕

ពានខេត្ត

ក្រុមបាល់ទាត់

កីឡាករបាល់ទាត់

ក្រុមថ្នាក់ខេត្ត

ក្រុមលេងពានសម្តេច

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម