ក្រសួងព័ត៌មាន ស្នើឱ្យមានការបំពាក់អេក្រង់ទូរទស្សន៍ LED នៅគ្រប់រាជធានី-ខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋ បានទស្សនាការប្រកួតស៊ីហ្គេម

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ បានចេញសេចក្តីជូនដំណឹងមួយ ទៅដល់ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត នៅក្នុងប្រទេសកម្ពុជា ដោយសំណើសុំកិច្ចសហការបំពាក់អេក្រង់ទូរទស្សន៍LED នៅតាមទីសាធារណៈដើម្បីផ្សាយផ្ទាល់នូវ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការចេញសេចក្តីជូនដំណឹងនេះ របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២១ ខែមេសា កន្លងមកនេះ គឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយករដ្ឋមន្ត្រី បានផ្តល់សិទ្ធិជូនប្រព័ន្ធផ្សព្វផ្សាយ ជាតិ និងអន្តរជាតិ ផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដោយឥតគិតថ្ល និងមតិណែនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធាន អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

Category Top

ក្រសួងព័ត៌មាន

ក្រសួង បានបញ្ជាក់តាមសេចក្តីប្រកាសនេះថា៖ «តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈ អភិបាលរាជធានី ខេត្ត មេត្តាជ្រាបថា ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្ដើមបើកការប្រកួតជាផ្លូវការ នៅថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយបើកទូលាយឱ្យប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ចូលទស្សនាដោយមិនលក់សំបុត្រ និងផ្តល់សិទ្ធិ ជូនប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ធ្វើការផ្សព្វផ្សាយដោយឥតគិតថ្ងៃតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

«ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត នៅតាមទីសាធារណៈ នៅទូទាំងរាជ ធានី ខេត្ត និងប្រជាពលរដ្ឋ ដែលមិនអាចចូលទស្សនាផ្ទាល់ ដោយសារបរិមាណអ្នកចូលរួមទស្សនាមាន ចំនួនច្រើនលើសលប់ បានទស្សនានូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាបានទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំ មកហើយនោះ ខ្ញុំសូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត មេត្តាសហការរៀបចំបំពាក់អេក្រង់ទូរទស្សន៍ LED នៅតាមទីសាធារណៈដែលមានផ្ទៃដីធំទូលាយសម ស្របឱ្យប្រជាពលរដ្ឋបានទស្សនាការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ»។ ក្រសួងព័ត៌មាន បានបន្ថែម តាមរយៈសេចក្តីប្រកាសរបស់ខ្លួន។

លោក ខៀវ កញ្ញារីទ្ធ

បន្ថែមលើនេះ ក្រសួងព័ត៌មាន បានប្រាប់ឱ្យដឹងទៀតថា ក្រសួង ក៏បានរៀបចំធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍-ទូរទស្សន៍ ផ្កាយរណបតេជោ ឌីធីវី DTH និងតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ ចាប់ពីថ្ងៃបើកការប្រកួតរហូតដល់ថ្ងៃ ចប់កម្មវិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ យ៉ាងទូលំទូលាយផងដែរ។

ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) លើកទី១២ កាលពីថ្ងៃចន្ទ បានអញ្ជើញពិនិត្យមើលការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) និងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការផ្សព្វផ្សាយ (IBC) ដែលស្ថិតនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ៕

ការត្រួតពិនិត្យប៉ុស្តិ៍ទូរទស្សន៍

ប៉ុស្តិ៍ទូរទស្សន៍

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម