កំពង់ចាម ឡើងវគ្គ ៤ក្រុមប្រកួត​ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន មុនគេ ក្រោយឈ្នះប៉េណាល់ទីលើហ្គាឡាក់ស៊ី ៤-២

ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ មុនគេ បន្ទាប់ពីវាយបកយកឈ្នះក្រុមជើងឯកឆ្នាំចាស់ ភ្នំពេញហ្គាឡាក់ស៊ី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី គ្រាដែលជំនួបជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ រវាងក្រុមម្ចាស់ផ្ទះខេត្តព្រះសីហនុ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដត្បូងឃ្មុំ បានត្រឹមស្មើគ្នា ២-២។

ខេត្តកំពង់ចាម បន្ទាប់ពីរងបរាជ័យ ១-០ ក្នុងដី កាលពីជើងទី១ ពួកគេធ្វើបានយ៉ាងល្អ សម្រាប់ជំនួបជើងទី២ នៅទីលានវិទ្យាល័យច្បារអំពៅ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ដោយបានយកឈ្នះ ១-០ វិញ ដែលធ្វើសម្រេចដោយកីឡាករ នៅ ហ្វាអ៊ីលីន នៅនាទី៥៦ ។ ក្រោយបញ្ចប់ការប្រកួតពេញ ១៨០នាទី ដោយលទ្ធផលស្មើគ្នា ១-១ ជំនួបវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ រវាងក្រុមទាំងពីរ ក៏បានឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ហើយខេត្តកំពង់ចាម បានទម្លាក់ក្រុមការពារតំណែងជើងឯកភ្នំពេញហ្គាឡាក់ស៊ី ក្នុងលទ្ធផល ៤-២ ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង។

Category Top

ដោយឡែកជំនួបជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ រវាងខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំវិញ ក្រុមតោសមុទ្រព្រះសីហនុ បាននាំមុខក្រុមភ្ញៀវ ១គ្រាប់មុន តាំងពីនាទីទី៨ ដែលរកបានដោយកីឡាករ ផេង ឆាយហៀង មុនត្បូងឃ្មុំ វាយបកតាមស្មើ ដោយកីឡាករ ម៉ើល ចាន់រ៉ា នៅនាទី៦៩ ។ បន្ទាប់មកការប្រកួតក៏បានអូសបន្លាយដល់ចុងម៉ោង ទើបខេត្តព្រះសីហនុ រកបានគ្រាប់នាំមុខជាថ្មី ដោយកីឡាករ ព្រុំ វិសាល នៅនាទី៨៥ តែ ៣នាទីក្រោយមក ត្បូងឃ្មុំ ក៏វាយបកតាមស្មើជាថ្មី ដោយកីឡាករ ម៉ើល ចាន់រ៉ា ដដែលនៅនាទី៨៨ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត។

យ៉ាងណាក្ដីក្រុមទាំងពីរ នៅសល់ការប្រកួតជើងទី២ រយៈពេល ៩០នាទីទៀត ដែលខេត្តត្បូងឃ្មុំ ត្រូវបើកទ្វារផ្ទះទទួលខេត្តព្រះសីហនុវិញម្ដង នាថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត ជាមួយខេត្តកំពង់ចាម៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម