កូនសិស្សរបស់ Thiago តាំងចិត្តដណ្តើមយកពានឱ្យបាន ដើម្បីទុកជាស្នាដៃ លើកដំបូង

Kun Khmer

កីឡាករប្រេស៊ីល Alexsandro ដែលជាសិស្សរបស់កីឡាករប្រេស៊ីល ទើបទទួលបានសញ្ជាតិខ្មែរ Thiago បានបង្ហាញការជឿជាក់ ដោយភាពប្រាកដប្រជាថា រូបគេ នឹងអាចឈ្នះបានពាន ពីការប្រកួតម៉ារ៉ាតុងដណ្តើមពានអន្តរជាតិ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដែលរៀបចំដោយសង្វៀនថោន នៅទីខេត្តរួមខេត្តព្រះវិហារ នាថ្ងៃសៅរ៍នេះ។

សម្រាប់ការប្រកួតម៉ារ៉ាតុងដណ្តើមពានអន្តរជាតិ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ មានបេក្ខភាពចំនួន៤នាក់ ដែលនឹងត្រូវប្រកួតប្រជែងគ្នា ក្នុងនោះមានកីឡាករកម្ពុជា លាភ រដ្ឋា អ្នកប្រយុទ្ធរបស់ជប៉ុន Sinosokok Jitimauy អ្នកប្រដាល់ជើងចាស់របស់ថៃ Kamlayok Kor.Romsthong និង Alexsandro ដោយការប្រកួតនេះ ត្រូវធ្វើការចាប់ឆ្នោតភ្លាមៗ ដើម្បីប្រកួតជម្រុះ យកអ្នកឈ្នះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។

Category Top

បើទោះបីជាមិនទាន់ដឹងថា រូបគេត្រូវជួបបេក្ខភាពម្នាក់ណា សម្រាប់ការប្រកួតជម្រុះ៣ទឹកដំបូង ប៉ុន្តែ Alexsandro ហាក់មានភាពប្រាកដថា រូបគេ នឹងអាចទទួលបានជ័យជម្នះ នៅក្នុងការប្រកួតនេះ ដើម្បីទុកជាស្នាដៃមួយ សម្រាប់ការចូលខ្លួនមកហ្វឹកហាត់គុនខ្មែរ នៅប្រទេសកម្ពុជា ជាមួយគ្រូបង្វឹករបស់គេ Thiago ដែលពេលនេះ មានឈ្មោះខ្មែរថា « សែន ចន្ទរិទ្ធីគុន»។

គុនខ្មែរ

កីឡាករប្រេស៊ីលកំពុងហ្វឹកហាត់នៅប្រទេសកម្ពុជា Alexsandro បាននិយាយថា៖«នៅក្នុងបេក្ខភាពទាំង៤នាក់នេះ ខ្ញុំធ្លាប់បានជួប លាភ រដ្ឋា ហើយខ្ញុំបានឈ្នះគាត់ ចំណែកកីឡាករជប៉ុន និងថៃ ខ្ញុំមិនធ្លាប់ជួបគាត់ពីមុនមកនោះទេ។ តែទោះបីជាយ៉ាងណា ខ្ញុំនឹងខំប្រឹងដណ្តើមយកពាននេះឱ្យខានតែបាន ដើម្បីទុកជាស្នាដៃលើកដំបូងរបស់ខ្ញុំ»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតម៉ារ៉ាតុងដណ្តើមពានអន្តរជាតិ ទម្ងន់៦០គីឡូក្រាមនេះ គឺដើម្បីយកអ្នកឈ្នះឱ្យគ្រប់៤នាក់ ដើម្បីឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក IPCC Kun Khmer World Champion ខណៈការប្រកួតកាលពីសប្តាហ៍ទី១ គឺជើងខ្លាំង ឃីម បូរ៉ា បានក្លាយជាម្ចាស់ពាន។

ក្រៅពីការប្រកួតម៉ារ៉ាតុងដណ្តើមពានអន្តរជាតិ ទម្ងន់៦០គីឡូក្រាមនេះ ក៏មានការប្រកួតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមមួយទៀតផងដែរ ដើម្បីយកអ្នកឈ្នះគ្រប់៤នាក់ឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក IPCC Kun Khmer World Champion ក្នុងទម្ងន់៦៥គីឡូក្រាមដូចគ្នា ខណៈការប្រកួតសប្តាហ៍ទី១ ម្ចាស់ពានលេខ១ បានទៅលើ យ៉េន ឌីណា ចំណែកបេក្ខភាពទាំង៤នាក់ ត្រូវប្រកួតនៅថ្ងៃអាទិត្យនេះ រួមមានកីឡាករកម្ពុជា ឡុង សំណាង អ្នកប្រដាល់ស្កុតឡែន Gregor Dy Yat អ្នកប្រយុទ្ធមកពីវៀតណាម Nguyen Vanthang និងកីឡាករថៃ Kom Petch៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម