កុបកម្ម​ផ្ទុះ​ឡើង​ភ្លាម​ៗនៅ Brussels ក្រោយពី​​​ម៉ា​រ៉ុក ផ្តួល បែលហ្ស៊ិក ក្នុង World Cup

Fans

ប៉ូលិសក្រុង​បាន​បាញ់​ទឹក និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ក្រោយ​ពី​ការ​វាយ​ប្រហារ​​ពី​អ្នក​គាំទ្រ​​​​បាល់ទាត់ ដែល​បាន​បង្ករ​ភាព​ចលា​ចល នៅកណ្តាល​ទីក្រុង​ Brussels កាលពីថ្ងៃ​អាទិត្យ ទី​២៧ ខែ​វិច្ឆិកា​នេះ ក្រោយ​ពីការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏មិននឹកស្មាន​ដល់​ក្នុងលទ្ធ​ផល ២-០ លើ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​ ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុង​ប្រទេស​កា​តា​។

អ្នក​គាំទ្រ​ជាច្រើន បាន​កម្ទេច​បង្អួចនៅ​តាម​ហាង​នានា គប់​កាំជ្រួច និង​ដុត​រថយន្ត​។ ប៉ូលិស បាន​បញ្ជាក់​ មនុស្ស​ចំនួន​១១នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ខណៈ​ដែល​​មនុស្ស​ម្នាក់ កំពុង​តែ​ឃុំ​ខ្លួនក្នុង​មន្ទីរ​ឃុំ​ឃាំង​។ សូម្បី​តែ​នៅមុន​ពេលការ​ប្រកួត​ចាប់​ផ្តើម អ្នក​គាំទ្រ​ជាច្រើន​នាក់ បាន​ព្យា​យាម​បង្កើត​ឲ្យ​មានការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​ប៉ូលិស ដែល​បាន​បង្ករ​ឲ្យមាន​ភាព​វឹក​វរ​ដល់​សុវត្ថិភាព​សា​ធារណៈ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​ប្រចាំ​ទីក្រុង Brussels​។

Category Top

Police

អ្នក​នាំពាក្យ​ម្នាក់ បានបញ្ជាក់​ថា អ្នក​គាំទ្រ​​ជាច្រើននាក់ បាន​ប្រដាប់​ដោយ​ដំបង​ផ្សេ​ងៗ និង​អ្នក​កា​សែតម្នាក់ បាន​រង​របួស នៅ​ផ្ទៃ​មុខ ដោយ​សារ​តែ​ការ​ផ្ទុះ​កាំ​ជ្រួច​។ មន្ត្រី​ប៉ូលិសប្រមាណ​ជា​១០០នាក់ បាន​ប្រមូល​ផ្តុំ​គ្នានៅកន្លែង​កើត​ហេតុ ស្រប​ពេល​ដែល​​ប្រជា​ពល​រដ្ឋ​នានា ត្រូវ​បាន​ព្រមាន​មិន​ឲ្យ​​ចូល​ទៅកាន់​កន្លែង​មានការ​ប៉ះ​ទង្គិច​គ្នា នៅ​កណ្តាល​ទីក្រុង​របស់​បែលហ្ស៊ិក ឡើយ​។

ស្ថានីយ​រថ​ភ្លើង​នានា ត្រូ​វ​បាន​បិទ ហើយ​កម្មវិធី​នានា ក៏​ត្រូវ​បាន​បិទ​ផង​ដែរ ដើម្បី​​គ្រប់គ្រង​អំពើ​ហិង្សា​។ លោក Philippe Close អភិបាល​ក្រុង Brussels បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ថា៖ «ខ្ញុំ​សូម​ថ្កោល​ទោស​ដាច់​ខាត ចំពោះ​ហេតុការណ៍​នានានៅ​រសៀលនេះ​។ ប៉ូលិស បាន​ធ្វើ​អន្ត​រាគមន៍​យ៉ាង​​រឹង​មាំ​រួច​ជាស្រេច​។ ហេតុនេះ ខ្ញុំ​ណែនាំ​ឲ្យ​ប្រឆាំង​នឹង​អ្នក​គាំទ្រ​ដែល​ចូល​ទៅកាន់​កណ្តាល​ទីក្រុង​នេះ​។ ប៉ូលិស កំពុង​តែ​អនុ​វត្តន៍​រាល់នីតិវិធី​​របស់​ខ្លួន​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​»​៕

Marocco

ប្រភព​​ព័ត៌​មាន៖​ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម