កីឡាការិនីឆ្នើមរបស់កម្ពុជា និងសិង្ហបុរី ទទួលបានពាន ជាអត្តពលិកឆ្នើម ប្រចាំស៊ីហ្គេម ឆ្នាំ២០២៣

កីឡាការិនីកម្ពុជា

កីឡាការិនីជម្រើសជាតិកម្ពុជា ប៉ាល់ ឆរស្ម៊ី និងកីឡាការិនីជើងខ្លាំងរបស់សិង្ហបុរី Ting Wen Quah ដែលដណ្តើមបានមេដាយច្រើនជាងគេ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្រេចផ្តល់ពាន ជាអត្តពលិកឆ្នើមផ្តាច់គេ ប្រចាំព្រឹត្តិការណ៍នេះ។

ការប្រកាសពីការផ្តល់ពានរង្វាន់ ជាអត្តពលិកឆ្នើមរបស់កីឡាការិនីហែលទឹក Ting Wen Quah និង ប៉ាល់ ឆរស្ម៊ី ត្រូវបានធ្វើឡើង នៅក្នុងពិធីបិទការប្រកួតស៊ីហ្គេម លើកទី៣២នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយការទទួលបានពាននេះ ក៏ព្រោះតែ Ting Wen Quah អាចឈ្នះមេដាយមាស៦ និងប្រាក់២ សម្រាប់ការប្រកួតរបស់នាង រីឯកីឡាការិនីវ៉ូវីណាមរបស់កម្ពុជា ប៉ាល់ ឆរស្ម៊ី បានឈ្នះមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ១។

Category Top

ស៊ីហ្គេម

តាមរយៈការប្រកួតស៊ីហ្គេម លើកទី៣២ នេះ កីឡាការិនី Ting Wen Quah បានឈ្នះមេដាយមាសទាំង៦ ទៅលើវិញ្ញាសាហែលបណ្តាក់គ្នា Mixed 4 x 100m Medley, Women’s 4 x 100m Medley, Women’s 4 x 100m Freestyle, Women’s 4 x 200m Freestyle, ព្រមទាំងការប្រកួតឯកត្តនហែលរបៀបសេរី ចម្ងាយ១០០ម៉ែត្រ និងចម្ងាយ៥០ម៉ែត្រ ចំណែកមេដាយប្រាក់ទាំង២ Ting Wen Quah រកបានលើការហែលរបៀបមេអំបៅ ចម្ងាយ ១០០ម៉ែត្រ និង ៥០ម៉ែត្រ។

ចំណែកកីឡាការិនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្ម៊ី បានឈ្នះមេដាយមាស ៤ ប្រាក់ ១ និងសំរឹទ្ធ ១ ដោយក្នុងនោះ មេដាយមាសទាំង ៤ របស់នាង រកបាននៅលើវិញ្ញាសាប្រកួតសម្តែងការពារខ្លួននារី ៣ បុរស ៣, Women’s Dual Knife Form, Aspect Broadsword Single Form, និងសម្តែងជាក្រុម Ying-Yang Sword Form 4x ចំណែកមេដាយប្រាក់ ឆរស្ម៊ី ដណ្តើមបានលើវិញ្ញាសា Women’s Multiple Training និងមេដាយសំរឹទ្ធ លើវិញ្ញាសា Women’s Self-Defence។

កីឡាការិនីសិង្ហបុរី

ចំពោះការទទួលបានពាន ជាអត្តពលិកឆ្នើម ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះ បានក្លាយជាមហាកិត្តិយស សម្រាប់ ប៉ាល់ ឆរស្ម៊ី និង Ting Wen Quah ហើយពាននេះ បានប្រគល់ដោយផ្ទាល់ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិ CAMSOC អបដោយលោក ថោង ខុន ជាអនុប្រធានអចិន្រ្តៃយ៍ និងលោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ CAMSOC៕

ប៉ាន់ ឆរស្មី

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»
«ឱកាសឈ្នះរង្វាន់កីឡាស៊ីហ្គេមរង្វាន់ទឹកប្រាក់ចុចទីនេះ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម