កីឡាករ គង់ សិលា ជួយ​ឱ្យ​កម្ពុជា ឈ្នះមេដាយមាស​ទី​ ​៨ ក្នុង​អាស៊ានប៉ារ៉ាហ្គេម

Seila

កីឡាករពិការជើងទាំង​ ២ គង់ សិលា បាន​ឈ្នះ​មេដាយ​មាស​ចំនួន​ ២ តែម្នាក់ឯង ក្នុង​ការ​ប្រកួត​កីឡាលើវិញ្ញា​សា​លើកទម្ងន់ កាលពីថ្ងៃ​ពុធ ទី​៧ ខែមិថុនា ហើយការ​ដណ្តើម​បានមេដាយមាស​២​បន្ថែម​ទៀតនេះ បានជួយ​ឱ្យម្ចាស់​ផ្ទះ​កម្ពុជា ទទួលបានជោគជ័យជា​ផ្លូវការ សម្រាប់ការ​ដាក់​គោលដៅ ដណ្តើម​មេដាយមាស​ឱ្យ​បាន​ចំនួន​៨ ពីការ​ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី​១២ ឆ្នាំ​២០២៣ ដែល​កំពុងដំណើរ​ការ នៅ​រាជធានី​ភ្នំពេញ។

ក្នុង​ការ​ប្រកួត​ដែល​​ធ្វើ​នៅ​មជ្ឈមណ្ឌលជាតិជនពិការតេជោសែន សិលា បាន​ឈ្នះមេដាយមាស លើវិញ្ញាសាលើកទម្ងន់ធ្ងន់ ១០៧ គីឡូក្រាម ដោយរូបគេ​លើក​បានទម្ងន់ធ្ងន់បំផុតចំនួន ​៥៥ គីឡូក្រាម។

Category Top

Kong

វិញ្ញា​សា​លើក​ទម្ងន់​១០៧​គីឡូក្រាមនេះ ក៏​ត្រូវបានគណៈកម្មការ ​បែងចែក ជាវិញ្ញាសា​បូកសរុបលទ្ធផល ១ ទៀត ផង​ដែរ ប៉ុន្តែ ដោយ​សារ​តែ​​គ្មានដៃគូ​ប្រជែង កីឡាករ​កម្ពុជា គង់ ​សិលា បាន​​ឈ្នះ​បានមេដាយ​មាស​បន្ថែម​១​ទៀត​តែម្តង​។

​ការ​ដណ្តើមបានមេដាយមាសចំនួន​ ២ បន្ថែម​ទៀត​ពី គង់ សិលា បាន​ធ្វើ​ឱ្យ​ចំនួន​មេដាយមាស ដែល​កម្ពុជាដណ្តើម​បាន​ជាបណ្តោះអាសន្ន​ពេលនេះ មានចំនួន​៨​ ប្រាក់​ ១៤ និងសំរឹទ្ធ ​២៩៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម