កីឡាករខ្មែរ-បារាំង បានឈ្នះមេដាយប្រាក់ កីឡាទ្រីយ៉ាត្លុង ទាំងព្រឹក ឱ្យកម្ពុជា

កីឡាករទ្រីយ៉ាត្លុងកម្ពុជា

កីឡាករមានដើមកំណើតនៅប្រទេសបារាំង ឈ្មោះ សុខា ម៉ៃគែល ចូមុន បានឈ្នះមេដាយប្រាក់១ទៀត លើវិញ្ញាសាឌូអាត្លុង នៃប្រភេទកីឡាទ្រីយ៉ាត្លុង ជូនម្ចាស់ផ្ទះកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលរៀបចំនៅខេត្តកែប នាព្រឹកថ្ងៃអាទិត្យនេះ។

សម្រាប់ការប្រកួតវិញ្ញាសាឌូអាត្លុង ដោយមានការរត់លើកទី១ចម្ងាយ៥គីឡូម៉ែត្រ រួចបន្តជិះកង់២០គីឡូម៉ែត្រ និងរត់លើកទី២ ចម្ងាយ ២,៥គីឡូម៉ែត្រនោះ គឺ សុខា ម៉ៃគែល ចូមុន (Sokha Michael Chaumond) បានរត់មកដល់ទីផ្តាច់ព្រ័ត្រ បន្ទាប់ពីកីឡាករវៀតណាម ខណៈកីឡាករមកពីឥណ្ឌូនេស៊ី បានមេដាយសំរឹទ្ធ។

Category Top

ក្រុមទ្រីយ៉ាត្លុង

ការឈ្នះមេដាយប្រាក់របស់កីឡា សុខា ម៉ៃគែល ចូមុន នេះ គឺជាមេដាយទី២ ដែលក្រុមអត្តពលិកជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា ដណ្តើមបាន បន្ទាប់ពីកីឡាការិនី ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយ ក្នុងការប្រកួតលើវិញ្ញាសា អាគ័តថ្លុង (ហែលទឹក និងរត់) កាលពីព្រឹកថ្ងៃសៅរ៍៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម