កីឡាករកំពុងពេញកម្លាំងលេងចំនួន​៤នាក់ បានចាកចេញពី​ក្លិប​ព្រះខ័នរាជស្វាយរៀង រីឯ២នាក់ទៀត ត្រូវបានក្លិបបញ្ចប់កិច្ចសន្យា

កីឡាករស្វាយរៀង

កីឡាករពេញកម្លាំង ក្នុងការ​ប្រកួតប្រជែង​ចំនួន​៤នាក់ រួម​មាន កីឡាករ រស់ គង់សំរេច, ឃៀង ម៉េងហួរ, ត្រាយ វិចិត្រ និង ឡុង ភារ៉ាត់ បានសម្រេច​ចាក​ចេញ​ពី​ក្លិប​ព្រះខ័នរាជស្វាយរៀង ជា​ផ្លូវការ​ហើយ។ នេះបើតាមការ​ប្រកាស​របស់​ក្លិប​មាន​មូលដ្ឋាន នៅ​កីឡដ្ឋានខេត្តស្វាយរៀង មួយនេះ។

សម្រាប់បេក្ខភាពទាំង​៤នាក់ ដែល​បានសម្រេចាក​ចេញពី​ក្រុម​ព្រះខ័នរាជស្វាយរៀង នេះ កីឡាករ រស់ គង់សំរេច បាន​លេង​ឱ្យ​​ក្រុមស្វាយរៀង យូរ​ឆ្នាំ​ជាង​គេ ចំណែក ឃៀង ម៉េងហួរ និង ត្រាយ វិចិត្រ ជា​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ ដែល​មិន​សូវបាន​បង្ហាញ​ខ្លួន នៅលើ​ទីលាន​ញឹកញាប់​ប៉ុន្មាន​ទេ រីឯ ឡុង ភារ៉ាត់ ក៏មិនសូវ​បានជាប់ នៅក្នុងជម្រើសដំបូង​ដូចគ្នា បើទោះបីជា​រូបគេ មាន​បទពិសោធន៍ និង​បច្ចេក​ទេស​លេង​ល្អ ព្រោះ​នៅក្នុងក្រុមស្វាយរៀង មាន​ធនធាន​កីឡាករ​ខ្មែរ​ច្រើន។

Category Top

កីឡាករក្រុមស្វាយរៀង

ក្លិប​ព្រះខ័នរាជស្វាយរៀង បាន​ប្រកាស​ថា៖ «ពួកយើងសូមថ្លែងអំណរគុណជាពិសេសដល់ សំរេច ដែលបានរួមចំណែកដ៏សំខាន់ជាមួយក្រុម តាំងតែពីឆ្នាំ២០១៣ និងបានជួយក្លិបគ្រងជើងឯកលីគកំពូល២សម័យកាល និងហ៊ុនសែនខាប់២សម័យកាល ហើយនិងអរគុណដល់ ម៉េងហួរ និង វិចិត្រ ដែលបានជួយក្លិបគ្រងជើងឯកលីគកំពូលក្នុងឆ្នាំ២០១៩។ ពួកយើងអរគុណដល់អ្នកទាំង៤ ចំពោះការខិតខំប្រឹងប្រែងជាមួយក្រុមកន្លងមក យើងសូមជូនពរអ្នកគ្រប់គ្នាជួបតែសំណាងល្អក្នុងអាជីពនាពេលអនាគត»។

ជាមួយគ្នា​នេះ ក្លិប​ព្រះខ័នរាជស្វាយរៀង ក៏​បានបញ្ចប់កុងត្រា​ជាមួយ​ខ្សែ​ប្រយុទ្ធ ម៉ន វ៉ាន់ដា និងអ្នកចាំទី លី សុម៉េត ផងដែរ ស្របពេល​ដែល​កុងត្រារបស់អ្នកទាំង​២នេះ បានផុតកំណត់ ហើយជាមួយគ្នានេះ ស្វាយរៀង បាន​ចុះ​កុងត្រា​នាំ​យក​កីឡាករ​២នាក់​រួចហើយ ដើម្បីត្រៀម​ជួយក្រុម ក្នុង​រដូវ​កាលនេះ គឺ​កីឡាករ សេត រ៉ស៊ីប ដែល​ទើប​ចាក​ចេញពី​ក្រុមបឹងកេត និង គួច ដានី ដែល​ទើប​បញ្ចប់កុងត្រា​ជាមួយ​ក្រុមណាហ្គាវើលដ៍៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម