កិច្ចសន្យាដឹកនាំ Ajax ៣ឆ្នាំ របស់ Maurice Steijn បញ្ចប់ត្រឹមខែទី ៤

លោក Maurice Steijn បានសំរេចចាកចេញពីតំណែងគ្រូបង្វឹកក្លិបបាល់ទាត់ហូឡង់ Ajax Amsterdam ហើយ ក្រោយដឹកនាំបានត្រឹម ៤ ខែ។ បុរសវ័យ ៤៩ ឆ្នាំរូបនេះបានកាន់តំណែងគ្រូបង្វឹក Ajax កាលពីខែមិថុនាក្នុងកិច្ចសន្យា ៣ ឆ្នាំក្រោយចាកចេញពី Sparta Rotterdam។

Category Top

យ៉ាងណាក្តី ការចាប់ផ្តើមរដូវកាលដ៏អាក្រក់ធ្វើឱ្យក្រុមជើងឯកលីគកំពូលហូឡង់ ៣៦ សម័យមួយនេះធ្លាក់ដល់លេខ ២ រាប់ពីបាតតារាងមក​វិញ ដោយឈ្នះតែ ១ ប្រកួតគត់។

 

លោក Maurice Steijn និង Ajax បានសម្រេចចែកផ្លូវគ្នាដោយការព្រមព្រៀងរៀងខ្លួន បន្ទាប់ពីកិច្ចប្រជុំពីរលើកនៅថ្ងៃចន្ទម្សិលមិញ ខណៈដែលជំនួយការ Hedwiges Maduro ត្រូវកាន់ការបណ្តោះអាសន្ន។

 

គិតតាំងពីការតែងតាំងលោក Steijn កាលពីខែមិថុនា Ajax ឈ្នះតែ ២ ប្រកួតក្នុងចំណោម ១១ ប្រកួតគ្រប់ក្របខណ្ឌ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម