ការ៉ាតេ រកឃើញជើង​ខ្លាំងប្រចាំឆ្នាំ​ តែ​ថ្នាក់ដឹកនាំ​ជំរុញ​​លើក​កម្ពស់​សមត្ថភាពបន្ថែម ដើម្បី​​ត្រៀមការ​ប្រកួត​ស៊ីហ្គេម

ការប្រកួតការ៉ាតេ

សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានរកឃើញ​កីឡាករ កីឡាការិនី ដែលមាន​កម្រិត​បច្ចេក​ទេស​ និងសមត្ថភាពខ្ពស់ជាងគេ សម្រាប់ការ​ប្រកួត​ជ្រើស​រើសជើងឯកថ្នាក់ជាតិ ប្រចាំ​ឆ្នាំ​២០២២ កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ជាផ្លូវការ​ហើយ ហើយនេះជា​ការ​សម្រិតសម្រាំង​រក​ធនធាន​មាន​ទេពកោសល្យ សម្រាប់ត្រៀម​ចូល​រួមការ​ប្រកួត​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ ដែល​នឹង​ដំណើរ​ការ នា​ខែឧសភា ខាងមុខ​នេះ។

តាម​រយៈ​ការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ គឺ​ការប្រកួតនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីចូលរួមសរុប ២៤៨នាក់ មកពី២១ក្លិប ហើយ​ការ​ប្រកួត​បាន​បញ្ចប់​ដោយជោគជ័យ។

Category Top

កីឡាការិនីការ៉ាតេ

លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បាន​ថ្លែង​ថា ការ​ចូល​រួម​របស់​​បណ្ដាសមាគម ក្លិប និងសាលាគុនយ៉ាងផុសផុលនេះ សបញ្ជាក់ពីការរីកចម្រើន លើក​កម្ពស់​​ការ​យល់ដឹងពីតម្លៃកីឡា និងបេសកកម្មលើកស្ទួយវិស័យកីឡាការ៉ាតេ។ ម្យ៉ាងការ​ប្រកួត​នេះ ក៏ជាសក្ខីភាព នៃស្មារតីសហការខ្ពស់ពីគ្រប់មជ្ឈដ្ឋានរបស់គ្រួសារការ៉ាតេ ក្នុង​យុទ្ធនាការ​ជាតិ ស្ដីពីការផ្សព្វពផ្សាយលើប្រធានបទ «កីឡារស់ក្នុងសន្ដិភាព» ផងដែរ។

យ៉ាង​ណា​ក៏ដោយ លោក សាមឺឌី ស៊ីវឌ្ឍនា បានជំរុញដល់កីឡាករ កីឡាការិនី និង​ថ្នាល​ទាំងអស់ ត្រូវបន្ដខិតខំហ្វឹកហាត់ និងស្វែងយល់បច្ចេកទេសបន្ថែម ដើម្បី​លើក​កម្ពស់​សមត្ថភាព​ត្រៀម​ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាពេលខាងមុខ។

កីឡាករការ៉ាតេ

អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក សាមឺឌី ស៊ីវឌ្ឍនា បាន​បញ្ជាក់​ថា ៖​​«ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួតទាំងអស់ ដែល​បាន​សហការ​គ្នា​យ៉ាងល្អ ក្នុងការរៀបចំដំណើរការប្រកួតដោយរលូន។ ខ្ញុំសូមផ្ដាំ​ផ្ញើដល់​ក្មួយៗកីឡាករ កីឡាការិនី និង​ថ្នាលទាំងអស់ ត្រូវបន្ដខិតខំ​ស្វែងយល់​បន្ថែមទៀត លើបច្ចេកទេស ដើម្បី​លើក​កម្ពស់​សមត្ថភាព ក្នុង​​ការ​ដណ្ដើម​ជយលាភី លើក​កម្ពស់កេរ្ដិ៍ឈ្មោះ និងកិត្តិយសជូនក្លិប និង​ជាតិ​របស់យើង»។

ចំពោះលទ្ធផលបច្ចេកទេស នៃការប្រកួតប្រចាំឆ្នាំ២០២២​នេះ ក្លិបក្រសួងការពារជាតិ ដណ្ដើម​បានមេដាយច្រើនជាងគេ សរុប ១៩គ្រឿង ក្នុង​នោះ​មានមេដាយមាស ១០ ប្រាក់ ៥ និងសំរឹទ្ធ ៤ រីឯ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ដោយ​ឈ្នះមេដាយមាស ៦ ប្រាក់ ១ និង​សំរឹទ្ធ ៦ ហើយ​តាម​ពីក្រោយ​ដោយ​ក្លិបហនុមាន ដែល​ឈ្នះមេដាយមាស ៥ ប្រាក់ ៩ និងសំរឹទ្ធ ៨ ហើយ​ក្លិបក្រសួងមហាផ្ទៃ ឈរលេខ៤ ឈ្នះមេដាយសរុប ១៤គ្រឿង មាន​មេដាយ​មាស ៤, ប្រាក់ ៤ និងសំរឹទ្ធ ៦គ្រឿង៕

ការប្រកួតការ៉ាតេផ្នែកបុរស

ក្រុមកីឡាការិនីការ៉ាតេ

ក្រុមការ៉ាតេ

ថ្នាក់ដឹកនាំ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម