ការលត់​ក្រុម​ប្រ៊ុយណេ ៥-១ បានជួយ​ឱ្យ​កម្ពុជា មាន​ឱកាសពេញ​ដៃ ក្នុងការ​ប្រកួតកាត់សេចក្តី​ជាមួយ​ថៃ

កែវ សុខផេង

ការ​ទទួលបានជ័យជម្នះ​យ៉ាង​ធំ លើ​ក្រុមជម្រើសជាតិ​ប្រ៊ុយណេ ក្នុង​លទ្ធផល ៥-១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់​មិញ បានជួយ​ឱ្យក្រុម​ជម្រើសជាតិ​កម្ពុជា មានឱកាស​ពេញ​ដៃ ក្នុងការ​ប្រកួតប្រជែងចុង​ក្រោយ​​ជាមួយ​ក្រុមជម្រើសជាតិថៃ ដើម្បី​ដណ្តើមយកកៅអី ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រនៃ​ពាន​រង្វាន់ AFF Mitsubishi Electric Cup 2022

តាមរយៈការ​ប្រកួត កាលពី​ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រុមម្ចាស់​ផ្ទះ​កម្ពុជា ស្ទើរ​តែ​ក្លាយ​ជា​ផ្ទាំង​សីហ្វ រង​ការ​វាយ​ប្រហារ និង​រិះគន់​របស់​​អ្នកគាំ​ទ្រទៅ​ហើយ ខណៈ​​ពួកគេ​រកបានត្រឹម​១​គ្រាប់ ដើម្បីតាមស្មើ​ជាមួយ​ប្រ៊ុយណេ ទាំ​ងលំបាក នៅ​តង់ទី​១​នោះ ព្រោះ Nur Ikhwan បាន​រកឃើញ​គ្រាបបាល់​ទី​១​ឱ្យ​ប្រ៊ុយណេ នៅ​ត្រឹមនាទីទី​២១ ហើយ​ខ្សែ​ការពារ ជួន ចាន់ចាវ បានតែត​បញ្ចូល​ទី​១​គ្រាប់វិញ ពីការ​លើកបាល់​យ៉ាងស្អាត​បំផុតរបស់​ខ្សែ​ការពារ ទេស សម្បត្តិ នៅនាទីទី​៣១។

Category Top

ការដណ្តើមបាល់

តែទោះបីជាយ៉ាង​ណា ការ​កែ​ប្រែ​ប្រព័ន្ធ​លេង សម្រាប់ការ​ប្រកួតនៅតង់ទី​២ ដោយមានការផ្លាស់ប្តូរ​នៅ​សមាសភាពមួយចំនួន នៅលើទី​លាន​នោះ បាន​ធ្វើ​ឱ្យ​កម្ពុជា អាច​រក​បាន​៤​គ្រាប់​បន្ថែម​ទៀត ដោយក្នុង​នោះ​ខ្សែ​ប្រយុទ្ធ​វ័យក្មេង លឹម ពិសុទ្ធ ដែល​ទើប​ដាក់ឱ្យ​ចូលលេង អាច​រកបាន​២​គ្រាប់​តែម្នាក់ឯង នៅនាទីទី​៨០ និង​៨៨ គឺបន្ទាប់ពីខ្សែ​ប្រយុទ្ធ​កូនខ្មែរ-អាមេរិក​ Nicolas Taylor និង កែវ សុខផេង រកបាន​ម្នាក់​១​គ្រាប់ ដោយការ​ស៊ុតបាល់ពិន័យ​១១ម៉ែត្រ បានសម្រេច នៅនាទីទី​៥០ និងនាទីទី​៧៣។

ជាមួយការ​ដណ្តើមបាន​៣ពិន្ទុ ជាមួយ​លទ្ធផល​យ៉ាង​ល្អនេះ បាន​ជួយ​ឱ្យក្រុម​គោព្រៃកម្ពុជា បានឱកាស​ពេញលេញ ក្នុងការ​ប្រកួត​កាត់សេចក្តី​ចុងក្រោយជាមួយក្រុមជម្រើសជាតិ​ថៃ ខណៈ​ថៃ បានវាយបកតាមស្មើជាមួយក្រុម​ម្ចាស់​ផ្ទះឥណ្ឌូនេស៊ី ១-១ ទាំង​លំបាក កាលពី​ម្សិលមិញ​នោះ​ដែរ ដោយ​ធ្វើ​ឱ្យក្រុមទាំង​២នេះ មាន​៧ពិន្ទុ​ស្មើគ្នា ហើយ​កម្ពុជា មាន​៦ពិន្ទុ ឈរនៅលេខ​៣។

ជម្រើសាជាតិប្រ៊ុយណេ

តែទោះបីជា​យ៉ាង​ណា សម្រាប់ការប្រកួត​កាត់សេចក្តី​ជាមួយក្រុម​ម្ចាស់​ផ្ទះ​ថៃ នៅថ្ងៃទី​២ ខែមករា ខាង​មុខ​នេះ ក្រុមកម្ពុជា មាន​ភាគ​រយមិនច្រើនប៉ុន្មានទេ ព្រោះពួកគេ ត្រូវ​ឈ្នះជា​ដាច់​ខាត ទើបអាច​ឡើង​ទៅ​វគ្គបន្ត​បាន ខណៈ​កម្រិត​លេង​របស់​ក្រុមទាំង​២នេះ ត្រូវបានគេ​ដឹង​រួច​ទៅ​ហើយ​ថា ថៃ ល្អជាង ហើយ​ធ្លាប់បាន​ឈ្នះក្រុមជម្រើសជាតិ​កម្ពុជា ស្ទើររាប់​ភ្លេច​ទៅ​ហើយ។

ជាមួយគ្នា​នេះ លោក Keisuke Honda អ្នក​ចាត់ការទូទៅ​ក្រុមជម្រើសជាតិ​កម្ពុជា បាន​សរសេរ​បង្ហោះនៅលើ​ហ្វេសប៊ុក​របស់​លោក​ថា៖ «យើងបានឈ្នះ​ការ​ប្រកួត ក្នុង​លទ្ធផល ៥-១ប៉ុន្តែ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តានតឹង​ជាមួយ​នឹង​ក្រុមជម្រើសជាតិ​​ថៃ ​នៅ​ថ្ងៃ​ទី​២ ខែ​មករា»។

កីឡាករ Nick Talor

សម្រាប់ការ​ប្រកួតជាមួយក្រុម​ម្ចាស់​ថៃ​នេះ ក្រុម​កម្ពុជា មាន​ភាព​នឿយ​ហត់​ច្រើន ដោយពួកគេ បាន​ធ្វើ​ដំណើរ ទៅកាន់ប្រទេស​ថៃ កាលពី​ព្រឹក​មិញនេះ គឺ​មានន័យ​ថា សមាជិក​ក្រុម​មួយនេះ មិនបានជួបជុំ​គ្រួសារ សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំខាងមុខ​នោះ​ទេ ព្រោះ​នេះជាភារកិច្ច ដែលពួកគេ ត្រូវ​ធ្វើ ដើម្បី​ជាតិ៕

Talor

លោក ហុង ដា

ក្រុមកម្ពុចា

លឹម ពិសុទ្ធ

កម្ពុជាប្រកួតជាមួយប្រ៊ុយណេ

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម